អាមេរិក៖ ក្រុមអ្នកនេសាទត្រី មួយក្រុម នៅរដ្ឋហ្វរីដា ចាប់បានត្រីឆ្លាម ដ៏កម្រមួយក្បាល កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយគាត់ចំនាយពេល អស់ជិត ២ម៉ោង ដើម្បីអូសវាឡើង មកលើមាត់ឆ្នេរ នៃសមុទ្រ Boynton ។

គួរបញ្ជាក់ផងដែរថា ត្រីឆ្លាមដ៏កំរមួយនេះ មានប្រវែងជិត ២ម៉ែត្រ និងមានទម្ងន់ជិត ២២៧គីឡូក្រាម ហើយវាមានរូបរាងដ៏ចំឡែក ដូចទៅនឹង ត្រីសម័យបុរាណ ដែលវាស្ទើរតែផុតពូជទៅហើយ។ បន្ទាប់ពីអូសត្រីនេះឡើងមកលើគោក ដើម្បីថតរូប និងវីដេអូហើយនោះ ពួកគេក៏បាន លែងត្រីនោះចូលទៅក្នុងសមុទ្រវិញ។

លោក Richter បានថ្លែងប្រាប់ដោយក្តីសប្បាយរីករាយថា ការមានសំណាងចាប់ត្រីចំឡែកបានដូច្នេះ ពិតជាកម្រ ណាស់ក្នុងមួយជីវិត។ គាត់ក៏បានបន្តទៀតថា វាគឺជាត្រីម្យ៉ាង ដែលមានរូបរាងដូចជា ត្រីក្នុងសម័យបុរាណ ហើយបើសិនជាអ្នកជួបប្រទះនូវត្រីដូច្នេះ អាចចាត់ទុកថា អ្នកមានសំណាង ដែលបានមើលឃើញវា។ ប៉ុន្តែបើសិនជាអ្នក អាចចាប់បានវាទៀតនោះ អ្នកចាត់ទុកថា កាន់តែមានសំណាងទៅទៀតហើយ៕

ចង់ដឹងថាត្រីឆ្លាមដ៏កំរ មួយនេះមានរូបរាងយ៉ាងណានោះ សូមទស្សនាវីដេអូឃ្លីបទាំងអស់គ្នា!

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]