ខេត្ត​តាកែវ ៖ ​ជនសង្ស័យ​​ម្នាក់​ត្រូវ​បាន​ប៉ូលិស​​ស្រុក​ទ្រាំង​ ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ​ចោទ​ប្រកាន់ ​​ពី​បទ​ចាប់​រំលោភ​​កូន​ស្រីរបស់​គាត់​រហូត​បាន​សម្រេច ខណៈ​ដែល​នារី​​រងគ្រោះ​កំពុង​ងូត​ទឹក​​នៅ​ក្រោយ​ផ្ទះតែ​ម្នាក់​ឯង ហើយ​​ត្រូវ​ជនសង្ស័យ​ចូលទៅ​ចាប់​​ខ្ទប់មាត់​ជាប់​រួច​អូស​​យក​ទៅ​​រំលោភ​ ទាំង​កំរោល​រហូតបាន​សម្រេច​ កាល​​ពីវេលា​​ម៉ោង​៨​​យប់ថ្ងៃ​ទី​៣​ មិថុនា ២០១២ ​នៅឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ។ ​

លោក​ប៉ិច វណ្ណា អធិ​ការ​រង​នគរបាល​ស្រុក​ទ្រាំង​បាន​ឱ្យ​​ដឹងថា ជនសង្ស័យ​ឈ្មោះ​គឹត វុធ អាយុ​​២៣​ឆ្នាំ រស់​នៅភូមិ​កើតហេតុ​ខាងលើ ត្រូវប៉ូលិស​​ឃាត់​ខ្លួន​បាន​ទាំង​យប់ ឯ​នារីរង​គ្រោះ​​អាយុ​១៩​ឆ្នាំ ​មាន​លំនៅ​ផ្ទះ​ក្បែរ​គ្នា​​ជា​មួយ​​ជនសង្ស័យ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]