រាជធានី​ភ្នំពេញ ៖​​ ​រថយន្ត Triton ពណ៌​ខ្មៅ ​មួយ​គ្រឿង​ ដែល​​អ្នក​បើក​បរ​រវល់​ឱន​រើស​ទូរស័ព្ទ​​ បាន​ជ្រុល​ទៅ​បុក​គូទ​​រថយន្ត​តាក់​ស៊ី​ម៉ែត្រ ពណ៌​លឿង​ ដែល​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ​​បណ្តាល​ឱ្យ​ស្រុញ​គូទ​ក្រោយ ។ ហេតុការ​​ណ៍​នេះ​ ​បានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មិថុនា នៅ​កែង​មហា​វិថី​ម៉ៅសេ​ទុង​ និង​ផ្លូវ​លេខ​៩៥ ក្នុង​សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​ចំ​ការ​មន ។

ប្រភព​ព័ត៌​​​មាន​នៅ​កន្លែង​កើត​​​ហេតុ​​ឱ្យ​ដឹង​ថា រថយន្ត​ Triton ពណ៌​ខ្មៅ បើក​បរ​តាម​មហា​វិថី​ម៉ៅ​សេទុង ពី​ត្បូង​ទៅ​ជើង​ ស្រប​ទិស​គ្នា​ជា​មួ​យ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ ពណ៌​លឿង លុះ​មក​ដល់​ចំណុច​ខាង​លើ រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ក៏​បាន​អែប​ឈប់​នៅ​ចិញ្ចើម​ផ្លូវ ។ ចំណែក​អ្នក​បើក​រថយន្ត Triton រវល់​តែ​ឱន​រើស​ទូរស័ព្ទ​ដៃ​ដែល​ជ្រុះ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​បណ្តាល​ឱ្យ​ស្រុញ​គូទ​ ខាង​ក្រោយ ។

ក្រោយ​ពេល​កើត​ហេតុ អ្នក​បើក​​រថយន្ត​Triton បាន​ទទួល​កំហុស​ថា​គាត់​រវល់​តែ​ឱ​ន​រើស​ទូរស័ព្ទ​ទើប​ជ្រុល​ទៅ​បុក​គូទ​បែប ​នេះ ។ ដោយ​សារ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ ទើប​រង់​ចាំ​ខាង​ក្រុម​ហ៊ុន​មក​ធ្វើ​ការ​វាយ​តម្លៃ​ខូច​ខាត​ លុះ​ពេលខាង​​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាន​ទាម​ ទារឱ្យ​ខាង​រថយន្ត Triton សង​ការ​ខូច​ខាត​ចំនួន​៣៥០​ដុល្លារ​ តែ​ម្ចាស់​រថយន្ត​សុំ​ត្រឹម​៣០០​ដុល្លារ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]