មនុស្សភាគច្រើនចួលចិត្តពិសារ ស្រា និង ស្រាបៀរ នៅពេលជួបជុំកំសាន្ត ជប់លៀង ក្នុងពិធីមង្គលការ ជាដើម ដើម្បីទទួលការសប្បាយរីករាយ ប៉ុនែ្ត ពេលខ្លះការពិសារ គ្រឿងស្រវឹងច្រើន ហួសកំរិតពេក ក៏នាំទុក្ខដាក់ខ្លួនទៅវិញ ដូចជា ក្អួតចង្អោ សន្លប់ ហើយអាចបង្កជាគ្រោះថ្នាក់ដល់ អាយុជីវិត ទៀត។ផ្ទុយទៅវិញបែរអ្នកពិសារ ដោយចេះដឹងពីរបៀបពិសារ នោះអ្នកនឹងអាចពិសារគ្រឿងស្រវឹង ដោយសប្បាយរីករាយ។

ដូច្នេះ ប្រិយមិត្តអាច មកយល់ដឹងនូវជំហានងាយៗ ទាំង៧យ៉ាង អ្នកគួរយកអនុវត្ត ពេលកំពុង ស្រវឹង ដូចខាង ក្រោមនេះ ៖

១. អ្នកគួរឧស្សាហ៍ពិសារទឹកធម្មតា ៖  ជាធម្មតាការពិសារទឹក គឺល្អសំរាប់សុខភាព។ ដូច្នេះប្រសិនជាអ្នក ពិសារគ្រឿងស្រវឹង ហើយឆាប់ស្រវឹង អ្នកគួរឧស្សាហ៍ ប្តូរមកញុំាទឹកផង។ ព្រោះ វាអាចជួយមានអារម្មណ៍ថាល្អ ជាងមុន ហើយវាអាចជួយមិនឲ្យអ្នកឆាប់ ក្អួតផងដែរ។ ម្យ៉ាងទៀត ជាតិទឹក ក៍ជួយបន្ថយបរិមាណជាតិអាល់កុល នៅក្នុងខ្លួនយើង ផងដែរ។

២. ដឹងពីកំរិតរបស់អ្នក ៖ ពេលដែលអ្នកធ្លាប់ពិសារ គ្រឿងស្រវឹងច្រើនដង អ្នកនឹងមានបទពិសោធន៍ថា តើកំរិតប៉ុណ្ណា ដែលធ្វើឲ្យអ្នក ក្អួតពេល ផឹកស្រវឹង និង កំរិតប៉ុណ្ណាធ្វើឲ្យ ពិសារស្រាដោយ សប្បាយរីករាយ។

៣. ពិសារគ្រឿងស្រវឹងដោយញុាំផង ៖ បើគិតតែពិសារគ្រឿងស្រវឹងតែម្យ៉ាងនោះ អ្នកនឹងងាយស្រវឹង ហើយឆាប់ក្អួតជាទីបំផុត ហើយវា អាចប៉ះពាល់ ដល់សុខភាព ខ្លាំងផងដែរ ដូច្នេះគួរតែញុំាអ្វីៗ ឲ្យច្រើនជាមួយនឹងការពិសារគ្រឿងស្រវឹង។

៤. កុំពិសារស្រាដូចពិសារទឹក ៖ ការជួបជុំ ពិសារស្រាដើម្បីសប្បាយ។ ដូច្នេះ អ្នកគួរតែ ពិសារគ្រឿង ស្រវឹង ផងនិយាយគ្នាលែងសើចផង និង រាំកំសាន្តជាដើម ដើម្បីបន្លប់ ការស្រវឹង និង ក្អួតផងដែរ ហើយបង្កើតបរិយាកាស កាន់តែសប្បាយរីករាយទៀត ។

៥. ដើរទៅរកកន្លែងខ្យល់ត្រជាក់ ៖ ពេលជួបជុំ ជាមួយនឹងការញុំាអាហារ ពិសារគ្រឿងស្រវឹងនឹង ក្តៅ បែកញើស នាំឲ្យឆាប់ស្រវឹងហើយឆាប់ក្អួត ដូច្នេះអ្នកអាច ឈប់សំរាកមួយសន្ទុះ ដើរទៅដក យក ខ្យល់អាកាស ឬ ទៅបន្ទប់ទឹក ដើម្បីអាចធ្វើឲ្យអ្នក មានអារម្មណ៍ល្អផងដែរ ។

៦. ម៉ាស្សាត្រង់បំពង់ករអ្នក ៖ ពេលអ្នកមានអារម្មណ៍ចង់ក្អួត អ្នកអាចធ្វើវិធីងាយ ដោយយក ម្រាម ចង្អុលដៃ និង ដៃកណ្តាលមក លុញត្រង់កណ្តាល បំពង់ក អ្នក ដូច្នេះអ្នកនឹងធូរស្បើយខ្លះ ហើយវាក៏ អាចជួយមិនឲ្យក្អួតផងដែរ ។

៧. បញ្ឈប់ការពិសារ បន្ទាប់ពីអ្នកឈានដល់ ហួសកំរិតរបស់អ្នក ៖ និយាយថាឈប់ផឹក ដូចជាងាយស្រួល ប៉ុន្តែវាមិនមែនជាការងាយស្រួលក្នុង វង់ពិសារស្រា ជាពិសេសការជំរុញពីមិត្តភក្តិឲ្យ លើកដាច់មិនឈប់ និង ការបង្ខំដោយ លេងសើចទៀតនោះ។ អ្នកពិតជាពិបាកបញ្ឈប់ ដូច្នេះអ្នកអាច និយាយប្រាប់ត្រង់ និង យកលេសថា បើអ្នកនៅពិសារ បន្តទៀតអ្នកនឹង ក្អួត សន្លប់ មិនខាន ជាដើម ។



ប្រភព ៖ បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]