តើអ្នកដឹងទេថា ផលិតផលមួយចំនួន ដែលមានក្នុងផ្ទះ របស់អ្នក ក៏អាចយកមក ធ្វើជាឱសថ ក្នុងការថែរក្សា មុខរបស់អ្នក បានដែរ។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តនឹងបានជ្រាប ពីផលិតផលមួយចំនួន ដែលមានក្នុងផ្ទះ អាចយកមកធ្វើជា គ្រឿងដុសខាត់ស្បែកមុខ របស់អ្នកបាន៖

១) ម្សៅ Besan និងទឹកឃ្មុំ៖ ចំពោះទឹកឃ្មុំ ជាកូនសោរដ៏ សំខាន់មួយ ក្នុងការជួយ ដុសខាត់ស្បែកមុខ របស់អ្នកបាន អោយម៉ត់រលោង។ រីឯម្សៅ Besan ក៏ជាម្សៅមួយប្រភេទ ជួយសម្អាតផ្ទៃមុខរបស់អ្នក បានយ៉ាងល្អផងដែរ។ ដួច្នេះអ្នក អាចដាក់ម្សៅ Besan លាយជាមួយទឹកឃ្មុំ ដើម្បីអាចជួយ អោយស្បែករបស់អ្នក ស្រស់ស្អាតបាន។

២) ផ្លែអាវូកាល់ដូ និងទឹកឃ្មុំ៖ ដូចអ្នកបានដឹង ស្រាប់ទៅហើយ ថាផ្លែអាល់វូកាល់ដូ អាចជួយអោយស្បែក មុខរបស់អ្នក ស្អាតបាន។ ប៉ុន្តែប្រសិនបើអ្នក យកផ្លែអាល់វូកាល់ដូ លាយជាមួយទឹកឃ្មុំ ទៀតនោះ វាកាន់តែជួយ អោយស្បែកមុខរបស់អ្នក ឃើញលទ្ធផលឆាប់រហ័ស ប្រែទៅជា មុខម៉ត់ គ្មានស្នាមបាន។

៣) ស្រូវសាលី៖  ចំពោះស្រូវសាលី និងទឹកឃ្មុំ អ្នកក៏អាច យកមក លាយចូលគ្នា ដើម្បីយកមក លាបលើមុខបានដែរ ពីព្រោះថាវា អាចជួយអោយ កោសិកាស្បែករបស់អ្នក លូតលាស់បានល្អ។

៤)ល្ ហុង៖ តើអ្នកធ្លាប់ យកផ្លែល្ហុង មកលាបលើស្បែកមុខរបស់អ្នក ដែលឬទេ? ប្រសិនបើអ្នក មិនធ្លាប់ទេ សាកយកផ្លែល្ហុងទំ លាយជាមួយទឹកឃ្មុំ រួចលាបអោយ សព្វលើមុខ បន្ទាប់មក អ្នកនឹងមានអារម្មណ៍ថា ស្បែកមុខរបស់អ្នក នឹងផ្លាស់ប្តូរ ទៅជាផ្ទៃមុខស្រស់ថ្លា គួរជាទីបេតី។ ជាពិសេសនោះ ចំពោះ ផ្លែល្ហុង និងទឹកឃ្មុំ  វាពេញនិយមណាស់ ដែលមនុស្សភាគច្រើនតែងតែអនុវត្ត សម្រាប់ការដុសខាត់ ស្បែកមុខ។

៥) ក្រូច ល្ហុង ទឹកឃ្មុំ៖  ចំពោះវិធីនេះ ក៏អាចជួយ អោយស្បែកមុខរបស់អ្នក ម៉ត់បានដែរ ដោយអ្នកគ្រាន់តែ កិនផ្លែល្ហុង អោយម៉ត់ រួចកិនក្រូចយក តែទឹក   និងចាក់ទឹកឃ្មុំចូល រួចកូរអោយសព្វ រួចយកមកលាបលើ មុខរបស់អ្នក  នោះអ្នកនឹងទទួលបានផ្ទៃមុខ ស្អាតបានយ៉ាងងាយ។

ទាំងនេះ ជាវីធីដុសខាត់ផ្ទៃមុខ អោយស្រស់ថ្លា ជាមួយផលិតផល ធម្មជាតិក្នុងផ្ទះ ដែលមិនចាំបាច់ចំណាយលុយជាច្រើន ទៅទិញផលិតផលថ្លៃៗ មកថែរក្សាផ្ទៃមុខនោះទេ។


រូបតំណាង


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]