ល្ពៅ ត្រូវបានគេចាត់ចូល ជាប្រភេទបន្លែ និងផ្លែឈើ ព្រោះតែអត្ថប្រយោជន៍ យ៉ាងច្រើនរបស់វា ហើយថែមទាំងមាន តម្លៃអាហាររូបត្ថម្ភខ្ពស់ ដែលជាប្រយោជន៍ដល់សុខភាពផងដែរ។ ក្រៅពីសាច់ សូម្បីតែគ្រាប់របស់ល្ពៅ ក៏បានផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនទៅដល់សុខភាព។ ចង់ដឹងថាសាច់ និងគ្រាប់ល្ពៅ មានមុខងារ និងអត្ថប្រយោជន៍ យ៉ាងណាខ្លះនោះ សូមមើលអត្ថបទ ខាងក្រោមនេះទាំងអស់គ្នា៖

សាច់ល្ពៅ៖

១. ល្ពៅសម្បូរទៅដោយ carotenoids ដែលត្រូវបានគេទទួលស្គាល់ សម្រាប់ការរក្សា ប្រព័ន្ធភាពស៊ាំនៃភាពរឹងម៉ាំ និងមានសុខភាពល្អ។

២. Beta-carotene ត្រូវបានរកឃើញ នៅក្នុងផ្លែល្ពៅ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏មានអានុភាព ក៏ដូចជាភ្នាក់ងារប្រឆាំង នឹងការរលាក។ វាអាចជួយទប់ស្កាត់ ការកើនឡើងនៃកូលេស្តេរ៉ូល នៅក្នុងសរសៃឈាម ដូច្នេះវាអាចកាត់បន្ថយឱកាស នៃជំងឺដាច់សរសៃឈាមខួរក្បាល។

៣. ល្ពៅថែមទាំង សម្បូរទៅដោយប្រូតេអ៊ីន alpha-carotene ដែលអាចជួយបន្ថយដំណើរការ នៃការវិវត្តន៍ទៅរកភាពចាស់ និងជួយការពារ ជំងឺភ្នែកឡើងបាយផងដែរ។

៤. ល្ពៅត្រូវបានគេទទួលស្គាល់ថា ជាប្រភេទបន្លែ និងផ្លែឈើ ដែលអាចកាត់បន្ថយហានិភ័យ ដែលនាំឲ្យកើតមានជំងឺភ្នែក ហើយអ្នកដែលមាន បញ្ហាភ្នែក គួរតែទទួលទាន ផ្លែល្ពៅឲ្យបានច្រើន ដើម្បីជៀសវាងទៅដល់ការពិការភ្នែក។

៥. ជាតិសរសៃខ្ពស់ ដែលមាននៅក្នុងល្ពៅ គឺមានផលល្អសម្រាប់សុខភាព ពោះវៀនផងដែរ។

៦. ល្ពៅផ្ទុកទៅដោយ ជាតិប៉ូតាស្យូម ដែលអាចកាត់បន្ថយ ឱកាសនៃការកើតជំងឺលើសឈាមបាន។

៧. វត្តមានរបស់ធាតុស័ង្កសី ដែលមាននៅក្នុងល្ពៅ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងអាចជួយបង្កើន ដង់ស៊ីតេឆ្អឹងផងដែរ។

គ្រាប់ល្ពៅ៖

១. គ្រាប់ល្ពៅ អាចជំនួយទៅដល់ ក្រពេញប្រូស្តាត និងអាចជួយសម្រួលទៅដល់ អ្នកដែលមានការពិបាក ក្នុងការនោមផងដែរ។

២. មានផ្ទុកទៅដោយ L-tryptophan ដែលមានប្រសិទ្ធិភាព ក្នុងការប្រឆាំងនឹងជំងឺ បាក់ទឹកចិត្ត។

៣. គ្រាប់ល្ពៅ ត្រូវបានគេដឹងថា គឺជាអ្នកការពារ ប្រឆាំងនឹងជំងឺពុកឆ្អឹង ពីធម្មជាតិផងដែរ។

៤. គ្រាប់ល្ពៅ ត្រូវបានគេទទួលស្គាល់ ក្នុងការកាត់បន្ថយការរលាក ដោយមិនប៉ះពាល់ទៅដល់ ប្រសិទ្ធិភាពរបស់ថ្នាំ ការពាររលាកឡើយ។

៥. តាមការសិក្សា បានបង្ហាញថា គ្រាប់ល្ពៅ បានជួយការពារ ក្រួសក្នុងតម្រងនោម បានទៀតផង។

៦. គ្រាប់ល្ពៅសម្បូរទៅដោយ phytosterols ដែលអាចជួយកាត់បន្ថយ កម្រិតកូលេស្តេរ៉ូល LDL បានផងដែរ៕

រូបភាព ល្ពៅខ្មែរពីហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]