ការបង្ហាញបទពិសោធន៍របស់ខ្លួនឯង នៅតាមអិនធើណិតមិនមែន ជារឿងល្អទាំងអស់នោះទេ ដូចជាបុរសម្នាក់នេះអញ្ចឹង ដោយសារតែគាត់បាន បង្ហោះរូបភាព ដែលរូបភាពទាំងនោះ បង្ហាញពីបទពិសោធន៍ ធ្លាប់ទៅរកសេវាកម្មផ្លូវភេទរបស់គាត់ ទើបប៉ូលិសធ្វើការឃាត់ខ្លួន គាត់តែម្តង។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅប្រទេសចិនមានបុរសម្នាក់ នាមត្រកូល Lin កើត ខែ កញ្ញា ឆ្នាំ ១៩៨៨ នៅតំបន់ Guangxi ហើយ ឈ្មោះរបស់គាត់ក្នុងអិនធើណិតមានឈ្មោះថា Foshan Artillery។ កាលពី ដើមឆ្នាំ ២០០៩ គាត់បានចាប់ផ្តើមបង្ហោះរូបភាព ដែលមានរូបគាត់និង ស្រ្តីរកស៊ីផ្លូវភេទជាច្រើន។ រហូតមកដល់ពេល ប៉ូលិសឃាត់ខ្លួន គាត់បានបង្ហោះរូបភាព ចំនួន ១៧១ ខុសៗ គ្នា ហើយបានសរសេរពី បទពិសោធន៍របស់ គាត់ជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទទៀតផង។ គួរបញ្ជាក់ផងដែរថា ប៉ូលិសបានចាប់គាត់បានយ៉ាងងាយស្រួល ដោយសារតែ គាត់បានដាក់លេខទូរស័ព្ទក៏ដូចជា អស័យដ្ឋានរបស់គាត់។ លោក Lin ត្រូវបានតុលាការកាត់ទោសអោយ ជាប់ពន្ធនាគារ រយៈពេល ១​​ ឆ្នាំ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]