ភ្នំពេញៈ មុខសញ្ញាប្លន់ម៉ូតូ៣នាក់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ នៅកណ្តាល រាជធានីភ្នំពេញ ។ ប្រតិបត្តិការ រយៈពេល១ ម៉ោង និង២០នាទី ត្រូវបានសមត្ថកិច្ច បង្ក្រាបនិងឆែកឆេរ រកឃើញវត្ថុពាក់ព័ន្ធឧបករណ៍កាច់កម៉ូតូ បើតាមការអះអាង របស់ សមត្ថកិច្ច ខណ្ឌទួលគោក ។

ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់នៅកណ្តាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចអះអាងថា ជាមុខ សញ្ញាសកម្ម ដែលសមត្ថកិច្ចកំពុងតាមដាន ។

អធិការនគរបាលខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បាននិយាយថា ជនសង្ស័យទាំងនេះ ជាមុខ សញ្ញាចាស់ ធ្លាប់ធ្វើ សកម្មភាព ប្លន់នៅក្នុងរាជធានីភ្នំពេញ ជាមុខសញ្ញា ដែលសេសសល់ពីមុន ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន និងសាកសួរបន្ថែម ទី១ឈ្មោះ ឈាង យ៉ាងហូរស្មី នៅសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន ហើយជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនការពីម៉ោង២រំលងអាធ្រាត្រ ចូល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ នៅសង្កាត់ទួលស្វាយព្រៃ២ ។ ជនសង្ស័យទី២ ឈ្មោះ ហាក់ វាសនា អាយុ២២ឆ្នាំ  ស្នាក់នៅ ផ្ទះលេខ៤៣ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីម៉ោង៨ថ្ងៃទី៣ ខែមិថុនា និង ជនសង្ស័យទី៣ ឈ្មោះ សុខ អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ដោយសមត្ថកិច្ច ចាប់ខ្លួននៅក្នុងហាង ខេវីន ក្រោយរោងកុនគីរីរម្យ ផ្ទះលេខ១៧ ភូមិ៧ ផ្លូវ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

មន្ត្រីនគរបាលបានបន្តថា មូលហេតុដែលលោក ទៅឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់នេះ គឺពាក់ព័ន្ធនិង ករណី វាយប្លន់ យកម៉ូតូ ក្រោយពេលចូលឆ្នាំ ដែលសមត្ថកិច្ចធ្លាប់ធ្វើការបង្ក្រាបបក្ខពួករបស់គេ ម្តងរួចទៅហើយ ។

ក្រោយការចាប់ខ្លួនជនទាំងនេះ សមត្ថកិច្ចបានបង្ហាញថា ពួកគេពាក់ព័ន្ធករណីលួចប្លន់ជា ច្រើនទៀត ដែលពេលនេះ កំពុងតែ មាន ជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ជាបន្តបន្ទាប់ ។

ហើយពួកគេនឹងត្រូវបញ្ជូនទៅកាន់តុលាការ ក្រុងភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២ ។

សូមបញ្ជាក់ថាជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាពប្លន់ខណៈ ដែលពួកគេបាននាំស្រី មកទាក់ម៉ូយ នៅតាមទីសាធារណៈ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]