រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្ដទំនើបជាក្មេងស្រីស្រស់ស្អាតម្នាក់មានអាយុប្រមាណ១៨ឆ្នាំ់ និងក្មេងប្រុសម្នាក់រួមដំណើរជាមួយផងបានបើកបុកម៉ូតូ១គ្រឿងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ មករា ខាងលិចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រោយពីបង្កហេតុអ្នកបើកបរព្យាយាមបើករថយន្ដរត់ទាំងបែកកង់ស្ដាំ តាមបណ្ដោយផ្លួវកម្ពុជាក្រោម ហើយមន្ត្រីនគរបាលបានតាមប្រមាញ់ចាប់បាននៅចំណុចមុខសណ្ឋាគាអេស៊ាប៉ាលេស ត្រង់ចំណុចផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូឬស្សី៤ ខណ្ឌ៧មករា ។ រថយន្តបង្កម៉ាកវីហ្គោ ពណ៌ខ្មៅ ឯម៉ូតូរងរបួសម៉ាកស្មាស់ ។ ក្រោយពីរថយន្ដបង្កត្រូវនគរបាលឃាត់ជាប់ភាពប្រទាញប្រទង់រវាងភាគីជនរងគ្រោះ និងសមត្ថកិច្ចបានកើតឡើង ដោយសារតែភាគីជនរងគ្រោះមិនទុកចិត្ដសមត្ថកិច្ចខណ្ឌ៧មករា ព្រោះឃើញអ្នកបើកបរជាក្មេងស្រីស្អាតប្រើចរិតក្រអើតក្រទមមិនព្រមចុះពីរថយន្ដនេះទេ បើទោះបីនគរបាលចរាចរណ៍យករថយន្ដមកស្ទូចក៏ក្មេងស្រីនេះអង្គុយនៅលើរថយន្ដធ្វើប្រងើយ ដោយមិនខ្លាចញញើតឡើយ ។ នគរបាលស្ទូចទាំងមនុស្សក្នុងរថយន្ដតែម្ដង ។
នៅកន្លែងកើតហេតុក្រុមគ្រួសារជនរងគ្រោះ និងនគរបាលខណ្ឌ៧មករាបានជជែកគ្នាយ៉ាងតឹងសសៃ.ក ព្រោះតែនគរបាលព្យាយាមយករថយន្ដទៅការិយាល័យ ប៉ុន្ដែភាគីរងគ្រោះមិនឱ្យយកទៅដោយមើលឃើញថា ខាងនគរបាលហាក់ដូចជាលំអៀងទៅខាងភាគីរថយន្ដបង្ក ។ បើទោះបីយ៉ាងណាការជជែកគ្នាបានចំណាយអស់រយៈពេល២ម៉ោងទើបរថយន្ដស្ទូចរបស់នគរបាលចរាចរណ៍រាជធានីភ្នំពេញបានស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានី៕
ដកស្រង់ពី កោះសន្តិភាព
សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]