កូរ៉េខាងត្បូង៖ ប្រហែលអ្នកគ្រប់គ្នា ធ្លាប់ស្គាល់កញ្ញា CLហើយ ដែលជាប្រធាន ក្រុមចម្រៀង2NE1 និងទទួលភាពល្បីល្បាញ ខ្លាំងបំផុត ក្នុងស្រទាប់យុវវ័យ នាពេលបច្ចុប្បន្ននេះ។

ចំពោះកញ្ញាCL ភាគច្រើន នាងចូលចិត្តស្លៀកសំលៀកបំពាក់ បែបហ៊ីបហប  ប៉ុន្តែថ្មីៗនេះនាងបែរ ជាស្លៀកឈុត បីគីនីទៅវិញ។ កាលពីថ្ងៃទី១៧ ខែឧសភា នាងបានបញ្ចេញ រូបថតមួយចំនួន ក្នុងគណនីInstagram របស់នាង ជាមួយឈុតបីគីនី យ៉ាងស៊ិចស៊ីបំផុត នៅលើឆ្នេរខ្សាច់ មួយកន្លែង។ បន្ថែមពីនេះទៅទៀត ថ្មីៗនេះដែរ ក្រុម2NE1 ក៏បានប្រារព្ធខួបគម្រប់៥ឆ្នាំ របស់ពួកគេ នៅក្នុងការប្រគុំតន្រ្តីទេសចរណ៏ នៅប្រទេសភីលីពីន និងថ្ងៃទី២៤ ខែនេះ  ពួកគេនឹងបន្តដំណើរ  ទៅប្រគុំតន្រ្តី ទៅប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរបន្តទៀត ។

 ចង់ដឹង ថាCL ស្លៀកឈុតបីគីនី អញ្ចឹងសាកសម នឹងខ្លួននាងដែររឺទេ? តោះមើលរូបថត របស់នាងនូវ ខាងក្រោមទាំងអស់គ្នា៖  





ប្រភព បរទេស
កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]