បុរសម្នាក់គេបានបញ្ជាក់អោយដឹងថា ជាអ្នកបើកបររថយន្តដឹកជញ្ចូន អស់រយៈពេលយ៉ាងយូរណាស់មកហើយ ត្រូវបានគេធ្វើការពិសោធន៍មុខ របស់គាត់ បន្ទាប់មកគាត់ត្រូវបានគេរកឃើញថា ដោយសារតែកាំរស្មីព្រះអាទិត្យ បានធ្វើអោយមុខរបស់គាត់ ខូចខាតអស់មួយចំហៀង។

ដោយយោងទៅតាម គេហៈទំព័រ dailymail ចុះផ្សាយថ្ងៃទី ២ ខែ មិថុនា​ ឆ្នាំ ២០១២ បានអោយដឹងថា​ បុរសចំនាស់ម្នាក់ ដែលមាន អាយុ ៦៩ ឆ្នាំ ប៉ុន្តែមុខរបស់គាត់ មួយចំហៀងមានសភាពជ្រីវជ្រួញមើលទៅដូចជាអាយុ ៨០ ឬក៏ ៩០ ឆ្នាំអញ្ចឹង។ តាមរយៈការស្រាវជ្រាវបានអោយដឹងថា គាត់បានបើករថយន្តដឹកទំនិញ ជារៀងរាល់ថ្ងៃ អស់រយៈពេល ២៨ ឆ្នាំ ហើយដោយតែទិសដៅគាត់បើកបរនោះ ភាគច្រើន ជាទិសដែលព្រះអាទិត្យបញ្ចាំងកាំរស្មីមកចំ ផ្ទៃមុខខាងឆ្វេងរបស់គាត់។ អ្នកជំនាញបានអោយដឹងថា ដោយសារតែកាំរស្មី របស់ព្រះអាទិត្យកាន់តែគ្រោះថា្នក់ ពួកគេសូមសំណូមពរអោយ អ្នកដែលចូលចិត្តដេកហាលថ្ងៃមេត្តា លាបលេការពារពន្លឺព្រះអាទិត្យផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច  add comment ដើម្បីបញ្ចេញមតិ។

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]