ចិន៖ ប្រហែលជា អ្នកធ្លាប់ស្គាល់ស្រីស្អាត រាងខ្ពស់ស្រលៈ គឺនាង Angelababy រូបនេះហើយ  ដែលជាតារាបង្ហាញម៉ូត និងជាតារាសម្តែង ដ៏ល្បី។ ថ្មីៗនេះ នាងក៏បានបង្ហាញរូបថត ឪពុកម្តាយរបស់នាង ផងដែរ។

ក្នុងនោះដែរ មនុស្សភាគច្រើន នៅប្រទេសចិន តែងតែទទួលការវះកាត់កែសម្ភស្ស និងព្រមទាំងទទួលភាព ជោគជ័យផងដែរ ប៉ុន្តែចំពោះនាង Angelababy វ័យ២៥ឆ្នាំ រូបនេះវិញ បានបដិសេធជារឿយៗថា នាងមិនបានកែសម្ភស្ស ដូចគ្រប់គ្នា បាននិយាយនោះទេ។ ដោយយោងតាម ព័ត៌មាន Jayne Stars បានអោយដឹងថា ចំពោះរូបថតពីមុនរបស់នាង  គឺមានភាពខុសគ្នា នឹងរូបថតសព្វថ្ងៃខ្លាំងណាស់ ដែលពីមុននាង មានបបូរមាត់ក្រាស់ ធ្មេញរដិបរដុប និងថ្ពាល់រាងមូល ។ ចំពោះនាងAngelababyវិញ មានការធុញទ្រាន់យ៉ាងខ្លាំង ជាមួយការខ្សិបខ្សៀវគ្នា ពីរឿងរបស់នាង ដូច្នេះហើយ កាលពីប៉ុន្មានថ្ងៃនេះ នាងក៏បានបង្ហោះរូបថត ឪពុកម្តាយរបស់នាង ដែលចង់់បញ្ជាក់អោយ គ្រប់គ្នាដឹងថា នាងគឺស្អាតពីធម្មជាតិ។

  ចង់ដឹងថា ឪពុកម្តាយរបស់Angelababy មុខស្រដៀងនឹង នាងដែររឺទេ?  តោះទៅមើលរូបថត នូវខាងក្រោមទាំងអស់គ្នា និងប្រិយមិត្ត អាចពិចារណាដោយខ្លួនឯង បានថា តើនាង ទទួលការកែសម្ភស្សដូចគេនិយាយ រឺក៏នាង មានមុខស្អាតពីធម្មជាតិ ពិតប្រាកដមែន?


រូបថត ឪពុកម្តាយរបស់នាង កាលនៅក្មេង


រូបថតពួកគេ សព្វថ្ងៃនេះ






រូបថតរបស់នាង កាលពីមុន និងបច្ចុប្បន្ន

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]