ផ្លូវរថភ្លើង ដែលគួរឲ្យខ្លាច និងរន្ធត់ មានខ្លះធ្វើនៅលើស្ពានខ្ពស់ កាត់សមុទ្រ កាត់ជ្រោះ និងជ្រលងភ្នំ ហើយមានខ្លះ ធ្វើចុះពីភ្នំ និងខ្លះទៀត ធ្វើនៅលើផ្លូវ ដែលមានអមសងខាង ទៅដោយ ផ្ទះប្រជាជន មានមនុស្សច្រើនកុះករ។ ផ្លូវរថភ្លើងទាំងនោះ សុទ្ធតែមើលទៅគួរឲ្យខ្លាច មិនហ៊ានជិះនោះទេ។ ចង់ដឹងថា ផ្លូវរថភ្លើងទាំងនោះ ខ្ពស់ៗ និងគួរឲ្យរន្ធត់យ៉ាងណានោះ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

១. រថភ្លើង Funicular, ប្រទេសឈីលី

ជាផ្លូវរថភ្លើង ដែលចោតបំផុត គឺវាត្រូវបានគេធ្វើវា ចុះពីជំរាលភ្នំ ត្រូវបានគេធ្វើឡើង ដោយភ្ជាប់ជាមួយនឹង ខ្សែកាប ដើម្បដំណើរការវា ហើយវាមើលទៅដូចជា គ្មានភាពរឹងម៉ាំទាល់តែសោះ។

២. MaeKlong Railway Market, ប្រទេសថៃ

MaeKlong Railway Market ជាផ្លូវដែក ដែលមានប្រវែង ៦៧គីឡូម៉ែត្រ ដែលអមសងខាង ទៅដោយតូបលក់ដូរ របស់ប្រជាជននៅតំបន់នោះ ដែលវាដូចជាផ្សារមួយដូច្នោះដែរ។

៣. Tren a las Nubes, ប្រទេសអាហ្សង់ទីន

ផ្លូវរថភ្លើងមួយនេះ មានកម្ពស់ខ្ពស់ ដែលជាផ្លូវដែក ខ្ពស់បំផុតទី៥ នៅលើពិភពលោក ហើយវាក៏ជាផ្លូវរថភ្លើងទេសចរណ៍មួយ នៅក្នុងប្រទេសអហ្សង់ទីនផងដែរ។ ដំបូងឡើង វាត្រូវបានគេធ្វើឡើង ដើម្បីតភ្ជាប់ភាគខាងជើង និងភាគខាងលិច នៃប្រទេសអហ្សង់ទីន ជាមួយនឹងប្រទេសឈីលី នៅលើភ្នំ Andes ប៉ុន្តែពេលនេះ វាត្រូវបានប្រើជារថភ្លើង សម្រាប់អ្នកទេសចរ ជិះកម្សាន្តប៉ុណ្ណោះ។

៤. Raneswaram Express, ប្រទេសឥណ្ឌា

ជាផ្លូវរថភ្លើង ដែលឆ្លងកាត់សមុទ្រ ហើយវាមានរចនាសម្ព័ន្ធ ជាលក្ខណៈទ្រុងនៅលើសមុទ្រផ្ទាល់តែម្តង ដែលធ្វើឲ្យអ្នកជិះមានអារម្មណ៍ថា កំពុងតែនៅលើផ្ទៃសមុទ្រល្វឹងល្វើយ ដែលគួរឲ្យខ្លាចបំផុត។

៥. Glenfinnan Railway Viaduct, ប្រទេសស្កុតឡែន

ត្រូវបានគេកសាងឡើង នៅអំឡុងសតវត្សទី១៩ ហើយមានកម្ពស់ ៣០ម៉ែត្រ ហើយវាជាកន្លែងមួយដែល ពេញនិយម និងទាក់ទាញភ្ញៀវទេសចរ បំផុត។

៦. Georgetown Loop Railroad, អាមេរិក

ផ្លូវដែកនេះ មានទីតាំងស្ថិតនៅលើភ្នំ Rocky នៅក្នុងរដ្ឋ Colorado ដែលមានកម្ពស់ ១៩៥ម៉ែត្រ ហើយវាមានប្រវែងត្រឹមតែ ៤.៥គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលវាត្រូវបានចាត់ទុកថា ជាកន្លែងដែលទាក់ទាញ ភ្ញៀវទេសចរមួយ នៅក្នុងតំបន់នេះផងដែរ។

៧. White Pass and Yukon Route Railroad, អាឡាស្កា

វាត្រូវបានគេធ្វើឡើង សរសៀរតាមចំហៀងភ្នំ ធ្វើឡើងពីបន្ទះឈឺ ដែលមើលទៅគួរឲ្យរន្ធត់។

៨. Kalka Shimla Mountain Railway, ប្រទេសឥណ្ឌា

បើធ្វើដំណើរនៅតាមបណ្តោយ ផ្លូវដែកមួយខ្សែនេះ យើងអាចមើលឃើញ ភូមិតូចៗរបស់អ្នកស្រុកជាច្រើន និងទេសភាពជនបទ ដែលមើលទៅស្រស់ស្អាត ព្រោះតែមានធ្វើឡើងនៅលើភ្នំ ប៉ុន្តែអ្នកជិះទាំងអស់ តម្រូវឲ្យមានការប្រុងប្រយ័ត្នផងដែរ ព្រោះតែមានមើលទៅគួរឲ្យខ្លាច និងមានគ្រោះថ្នាក់៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]