សាច់ត្រីជា ប្រភេទសាច់ ដែលមានក្លិនឆ្អាប ដែលមនុស្សមនុស្សមួយចំនួនមិន ចូលចិត្ត ។ សាច់ត្រី សម្បូរទៅដោយជាតិ អូមេហ្គាល ៣ កាល់ស្យូម វីតាមីន D  និង B2 ហើយ ក៏សម្បូរដោយសារជាតិ ដែក និង ម៉ាញ៉េស្យូម ផងដែរ។ ដោយសារតែបែបនេះ បានជាការពិសារត្រី អាចផ្តល់ប្រយោជន៍ ក្នុងការប្រឆាំងនឹង ជំងឺយ៉ាងច្រើនប្រភេទ ដូចខាងក្រោមនេះ ៖

១. កាត់បន្ថយ ការរលាកឆ្អឹង និង សន្លាក់ឆ្អឹង ៖ សារជាតិ អូមេហ្គា៣ ដែលមានក្នុងត្រី អាចជួយកាត់បន្ថយ ការវិវត្តន៍ទៅកាន់ ការរលោក ផ្នែកនានា ក្នុងរាងកាយ ហើយដែលជួយ ការពារ និង ជួយកាត់បន្ថយ នូវការចុកចាប់ នៃការរលោកឆ្អឹង និង ការរលោក សន្លាក់ឆ្អឹង។ ប្រភេទត្រីដែល សម្បូរ អូមេហ្គា៣ ជាងគេ គឺត្រី សាដីន ។

២. ជួយដល់ ការរត់របស់សរសៃឈាម និង សុខភាពបេះដូង៖ ក្រៅពីកាត់បន្ថយ ការរលោក សាច់ត្រីក៏បានជួយ ដល់ការដំណើរការ យឺត រួញ និង ការរត់របស់ សរសៃឈាម ក្នុងរាងកាយ និង ជួយបន្ថយ កំរិតជាតិ ស្ករដែលមិនបានការ ក្នុងរាងកាយ ព្រមទាំងកាត់បន្ថយ ការប្រឈមមុខ នឹងជំងឺ បេះដូង និង ការដាច់សរសៃ ឈាមក្នុងខួរក្បាលជាដើម ។

៣. ប្រឆាំងនឹងជំងឺ វង្វេង ឬជំងឺរវើររវាយ៖ ការសិក្សាបានបង្ហាញ ឲ្យដឹងថា មនុស្សដែលឈានចូលដល់ វ័យចាស់ជរា ដែលឧស្សាហ៍ពិសារ សាច់ត្រី និង គ្រឿងសមុទ្រ យ៉ាងតិចមួយដង ក្នុងមួយសប្តាហ៍ អាចបន្ថយ កំរិតនៃជំងឺ វង្វេង និង ជំងឺចាស់ជរាភ្លេចភ្លាំង។ ហើយម្យ៉ាងទៀត សាច់ត្រីក៏ ជួយឲ្យយើង ចងចាំបានល្អ និង មានដំណើរការខួរក្បាល បានល្អផងដែរ។

៤. ធ្វើឲ្យមាន ភ្នែកភ្លឺ មើលច្បាស់ល្អ ៖ តាមការសិក្សាបានឲ្យដឹងថា ប្រភេទខ្លាញ់ ដែលមាន ក្នុងសាច់ត្រីដែលជួយ ពង្រីក ភ្នាសសរសៃ ភ្នែក និង ផ្តល់នូវការ ទ្រទ្រង់ដ៏ល្អ ដល់សុខភាព ភ្នែករបស់អ្នក ធ្វើឲ្យភ្នែកអ្នកមើល ឃើញច្បាស់ល្អ ។

៥. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម៖ ការសិក្សាដែល បានធ្វើឡើងក្នុងឆ្នាំ ២០១១ បានបង្ហាញឲ្យដឹងថា ការពិសារសាច់ត្រី អាចជួយ កាត់បន្ថយកំរិត ជាតិស្ករ និង ជួយបង្កើត ឲ្យមានការប្រឆាំងនឹង ការឈានទៅដល់ការ កើតជំងឺទឹកនោមផ្អែម ផងដែរ។



ប្រភព ៖ បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]