ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីឆ្លងកាត់ ការបោះឆ្នោតជាច្រើនដង ចាប់តាំងពីរឆ្នាំង១៩៩៣មក ក្រោមការ ជួយឃ្លាំមើល និងសម្របសម្រលដោយអង្គការសហប្រជាជាតិនោះ រហូតមកដល់ពេលបច្ចុប្បន្នគេសង្កេតឃើញ ថា ប្រជាពលរដ្ឋកាន់តែច្រើននាក់ បានយល់ និងឲ្យតម្លៃទៅលើសន្លឹកឆ្នោតរបស់ខ្លួន ក្នុងការជ្រើសតំណាង។ ជាក់ស្តែងនៅម៉ោង៧ ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២នេះ នៅតាមមណ្ឌលបោះឆ្នោតនៅក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេស គេសង្កេតឃើញមានប្រជាពលរដ្ឋបានរូតរះ សស្រាក់សស្រាំធ្វើ ដំណើរទៅកាន់មណ្ឌលបោះឆ្នោតរៀងខ្លួនៗនៅតាមមូលដ្ឋាន ដើម្បីចូលរួមបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាតំណាងរបស់ខ្លួនទៅតាមឆន្ទះ។

ជាមួយគ្នានេះគេកត់សម្គាល់ផងដែរថា ចាប់ពីបើកមណ្ឌលបោះឆ្នោតនាវេលាម៉ោង ៧ព្រឹកមក មិនទាន់បាតុភាពអ្វី គួរឲ្យកត់សម្គាល់នៅតាមមណ្ឌល បោះឆ្នោតនោះទេ។

គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី៣ ចាប់ផ្តើមដំណើរការនៅវេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលមានអ្នកបោះឆ្នោតសរុប ចំនួន ៩.២០៣.៤៩៣ នាក់ នៅ ១.៦៣៣ ឃុំ-សង្កាត់ ទូទាំងប្រទេស ។ រីឯការិយាល័យបោះឆ្នោតមានចំនួន ១៨.១០៧ ការិយាល័យ។

គ.ជ.ប. បានប្រកាសថា មាន ១០ គណបក្សនយោបាយ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣។ ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ បានដាក់បេក្ខជននៅទូទាំង ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស៕ 

Photo by DAP-NEWS

លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានបោះឆ្នោតរួចរាល់ហើយ

Photo by DAP-NEWS

លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវ

Photo by DAP-NEWS

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]