វាជារឿងងាយស្រួល ក្នុងការនិយាយពាក្យ ថាស្រលាញ់ ទៅកាន់អ្នកណាម្នាក់ ចុះតើអ្នកអាចបង្ហាញការស្រលាញ់ របស់អ្នក ដោយមិនប្រើពាក្យនេះបានទេ? ដូច្នេះថ្ងៃនេះ អ្នកនឹងដឹងថា វិធីមួយចំនួន ក៏អាចបង្ហាញ អារម្មណ៍ស្រលាញ់ ទៅគូស្នេហ៍របស់អ្នកបានដែរ ដោយមិនចាំបាច់ពាក្យនោះ។

១)នៅជាមួយគ្នា ៖ មិនថា អ្នករវល់យ៉ាងណាក៏ដោយ អ្នកគួរតែចំណាយពេល នៅជាមួយមនុស្សដែលអ្នក ស្រលាញ់ អោយបានច្រើន តាមអ្វីដែលអ្នក អាចធ្វើបាន។ អ្វីដែលប្រសើរនោះ អ្នកគួរតែចំណាយពេល នៅជាមួយគេ ដូចជាអង្គុយជជែកលេងកំសាន្ត ពិសារកាហ្វេជាមួយគ្នា រឺក៏អាច មានដំនើរកំសាន្តនៅជិតៗ ជាមួយគ្នា ដើម្បីអាចបង្កើនអារម្មណ៍ស្រលាញ់  អោយកាន់តែជ្រាលជ្រៅ ជាងនេះ។

២) ស្តាប់៖    ចំពោះការស្តាប់ វាជារឿងធម្មតាពិតមែន ប៉ុន្តែបើអ្នកគិតអោយដល់ទៅ វាអាចមានប្រយោជន៍ ចំពោះសេចក្កីស្នេហា របស់អ្នកបាន។ ដូច្នេះអ្នកគួរ តែស្តាប់ មនុស្សដែលអ្នកស្រលាញ់ ទោះពេលខ្លះ រឿងនោះអត់ប្រយោជន៍ រឺក៏គួរអោយធុញទ្រាន់សម្រាប់អ្នក ក៏ដោយ។ ជាពិសេស អ្នកគួរតែ អោយគេនិយាយអោយចប់ កុំកាត់សម្តីរបស់គេ។ ចំនុចនេះ អាចធ្វើអោយគូស្នេហ៍របស់អ្នកដឹង ថាអ្នកស្រលាញ់គេ ដែលព្រមស្តាប់រឿង គ្រប់យ៉ាង ដែលចេញពីមាត់របស់គេ ។

៣) ថើប និងអោប៖ តាមការពិតការ អោបនិង បន្ថែមស្នាមថើប ដល់មនុស្សដែលអ្នក ស្រឡាញ់ វាពិតជាមានន័យ ជ្រាលជ្រៅណាស់ វាអាចធ្វើអោយ ចំនងស្នេហារបស់អ្នក កាន់តែស្អិតរមួតនឹងគ្នា កាន់តែខ្លាំងឡើងៗ។ ដូច្នេះអ្នកគួរតែថើប និង អោបគេ ដើម្បីបង្ហាញថា អ្នកពិតជា បារម្ភ និងនឹកគេ យ៉ាងខ្លាំង។

៤) ធ្វើអោយជីវិតរបស់គេ កាន់តែងាយស្រួល៖ ចំនុចនេះ មិនមែនមានន័យ ថាអ្នកផ្តល់ ប្រាក់ជាច្រើន អោយមនុស្សជាទីស្រលាញ់ របស់អ្នកចាយ ទើបជីវិតរបស់គេ កាន់តែងាយស្រួលនោះទេ  គឺមានន័យថា អ្នកអាចទិញអាហារ ដែលគូស្នេហ៍របស់អ្នក មិនបានស្នើរសុំ រឺក៏អាចជំនួសកិច្ចការមួយចំនួន ដែលគេមិនចូលចិត្តធ្វើ។  វាជារឿងតូចតាចពិតមែន ប៉ុន្តែចំនុចនេះ អាចបង្កប់ន័យស្រលាញ់ និងអាចធ្វើអោយ ជីវិតរបស់គូស្នេហ៍របស់អ្នក កាន់តែងាយស្រួលផងដែរ។

៥) ខ្វល់ខ្វាយ៖  ប្រសិនមនុស្សដែល ស្រលាញ់នៅឆ្ងាយពីអ្នក ចុះហេតុអ្វីក៏អ្នក មិនចេះបង្ហាញអារម្មណ៍ខ្វល់ខ្វាយ ពីគេ? ចំពោះសេចក្តីស្នេហា សម្រាប់មនុស្សម្នាក់ៗ ទោះនៅឆ្ងាយពីគ្នា យ៉ាងណាក៏ដោយ សំខាន់អោយតែ អ្នកទាំង២ចេះបង្ហាញ អារម្មណ៍ពិត និងការខ្វល់ខ្វាយ នឹករំលឹកទៅគ្នា នេះក៏ហៅថា ការស្រលាញ់ពិតដែរ។ វាជាចំនុច ដ៏ល្អមួយ ដែលអ្នក គួរតែធ្វើ ទៅលើមនុស្សដែលអ្នក ស្រលាញ់។

៦) ចម្អិនអាហារ៖ មនុស្សគ្រប់គ្នាតែងតែ ចម្អិនម្ហូបអាហារ ក្នុងថ្ងៃគ្រឹស្តម៉ាស ថ្ងៃខួបកំណើតជាដើម ចុះអ្នកមិនចម្អិន អោយគូស្នេហ៍របស់អ្នក ផងដែរទៅ? អ្នកអាចចម្អិនអាហារ ដែលគូស្នេហ៍របស់អ្នក ចូលចិត្តញ៉ាំ និងព្យាយាមធ្វើវា អោយបាន ទោះអ្នក មិនចេះក៏ដោយ។ ជាពិសេសអ្នក អាចរៀបចំអាហារដែល បានធ្វើវានោះ យកទៅកន្លែងធ្វើការ និងសាលារបស់គេ ដើម្បីអោយមានការភ្ញាក់ផ្អើល។

៧)គាំទ្រ៖ គ្មាននរណាដែល កើតមក មិនដែលគ្មាន កំហុសនោះទេ វាជាធម្មជាតិរបស់មនុស្ស ដូច្នេះវាសារៈសំខាន់ណាស់ ក្នុងការគាំទ្រ មនុស្សដែល អ្នកស្រលាញ់ ពេលគេជួបទុក្ខលំបាក ក្នុងរឿងណាមួយជាដើម។ ជាពិសេសអ្នក អាចគាំទ្រគេ និងប្រាប់ពីកំហុសរបស់គេ ដើម្បីអាចអោយគេ អាចកែលំអខ្លួនរបស់គេបាន។

ទង្វើទាំងអស់នេះ អាចបង្ហាញ ពីអារម្មណ៍ស្រលាញ់ ទៅគូស្នេហ៍របស់អ្នកបាន ដោយមិនចាំបាច់ប្រើពាក្យ ថាស្រលាញ់ ដដែលនោះទេ។ គ្រាន់តែ ប្រើវិធីសាមញ្ញទាំងនេះ ក៏គេ អាចយល់ចិត្តអ្នក បានដែរ៕


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]