ភ្នំពេញ ៖ ក្រុមស្ទាវមួយក្រុម មានប្រុស៣ស្រី២ ផឹកស៊ីស្រវឹង ធ្លាក់ភ្នែកបើក រថយន្ដបុកចូលផ្ទះ អ្នកលក់គ្រឿង សំណង់បង្កឱ្យកើតមាន ការភ្ញាក់ផ្អើល ទាំងកណ្ដាលយប់ កាលពីវេលាម៉ោង ១ និង១០ នាទីយប់ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ចំណុចផ្ទះ លក់គ្រឿង សំណង កំភ្លេច ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីនគរបាល បានឱ្យដឹងថា រថ យន្ដបង្កម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-2664 បើកបរដោយយុវជន ម្នាក់ឈ្មោះ សេង ណារឹទ្ធ អាយុ ២០ឆ្នាំ ជាសិស្ស ថ្នាក់ទី១២ រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីលិចទៅ កើត ពុំមាន រងរបួសនោះ គ្រាន់តែខូចខាតរថយន្ដ ផ្នែកខាងមុខ និងដាច់កាង ចេញពីរថយន្ដ ចំណែក ឯអ្នករួម ដំណើរ៤នាក់ទៀត ពុំត្រូវបានគេស្គាល់ ឈ្មោះ នោះទេ គ្រាន់តែដឹងថា ក្នុងរថយន្ដនោះ មានស្រី២នាក់ ។ រីឯជនរងគ្រោះ ជាម្ចាស់ផ្ទះវិញ មានឈ្មោះ ឃុយ ពី ភេទ ប្រុស អាយុ ៣៧ឆ្នាំ  មានមុខរបរ លក់ គ្រឿង សំណង់ផ្ទះកើតហេតុខាង លើ រងការខូចខាតរបងផ្ទះ អស់ប្រហែលជា៣ម៉ែត្រ ខ្ទេចទាំងស្រុង។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេល កើតហេតុក្រុមយុវជនទាំងនេះ មានគ្នាចំនួន៥នាក់ គឺ ប្រុស ៣ស្រី២ បានជិះរថយន្ដម៉ាកCRV ចូល មកផឹកស៊ីក្នុងហាង មូណាកូ ស្ថិតនៅតាមបណ្ដោយ ផ្លូវកើតហេតុមិនដឹងតាំង ពីពេលណានោះទេ លុះ ពេលពួកគេស្រវឹងធ្លាក់ភ្នែក អស់ហើយ ក៏បានបើក រថយន្ដចេញ លុះពេលដល់កន្លែងកើត ដោយសារ តែគេស្រវឹងខ្លាំង ក៏បញ្ជារថយន្ដលែងកើតជ្រុលទៅ បុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកណ្ដាលឮលាន់ដូចរន្ទះ ធ្វើឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋរស់នៅជិត ខាង ប៉ុន្ដែសំណាងល្អ ពុំមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរបងផ្ទះ និងប៉ះពាល់គ្រឿងសំណង់ តិចតួច រីឯរថយន្ដរងការ ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ។

បច្ចុប្បន្នរថយន្ដនិងជនបង្ក ត្រូវនគរបាលយក ទៅកាន់អធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីរង់ចាំ ភាគី ទាំង សង្ខាងចូលខ្លួនដោះ ស្រាយទៅតាមផ្លូវ ច្បាប់៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]