ថ្ងៃនេះខ្មែរឡូត នឹងធ្វើការបង្ហាញ ដល់ប្រិយមិត្តដែល នៅលីវឬ មិនទាន់មានដៃគូ ពីរបៀបមួយចំនួន នៅពេលដែល អ្នកទាំងអស់គ្នាណាត់ជួបឬ ក៏ដើរលេងជាមួយ ដៃគូថ្មីស្រឡាង នៅពេលដំបូង។

ជាការពិតណាស់ ដោយសារតែវា ជាលើកដំបូង សម្រាប់យើងដូច្នេះ យើងមិនសូវដឹង ថាតើត្រូវធ្វើដោយ របៀបណា? និយាយរបៀបណាឡើយ ដូចនេះ សូមតាមដាន ចំណុចទាំង១០ នៅ ពេលដែលអ្នក ដើរលេងជាមួយនឹង ដៃគូរបស់អ្នក ជាលើកទីមួយ៖

១០.សកម្មភាព ដំបូងនៅ ពេលជួបគ្នា លើកទីមួយ

ទៅមើលការ ប្រគុំតន្ត្រីឬក៏ មើលកុន វាអាចផ្តល់ ភាពរីករាយបាន យ៉ាងច្រើន។ ដោយសារតែនេះ ជាលើកទីមួយ សម្រាប់អ្នកទីពីរ ដូច្នេះការសង្កេត កាយវិការក៏ ដូចជាអត្តចរិតតាម រយៈអារម្មណ៍ដែល ដៃគូរបស់អ្នកមាន អំឡុងពេលមើលកុន ឬក៏ស្តាប់ភ្លេង ជាការល្អបំផុត។

៩.រៀបចំគម្រោង ជាមុន

សម្រាប់បុរស បើសិនជាអ្នក ណាត់នាងទៅ បរិភោគអាហារពេលល្ងាច ជាមួយគ្នាហើយ នាងយល់ព្រមនោះ ត្រូវគិតគូរលើ ចំណុចដូចជា តើនាងមាន តមចំពោះអាហារឬ ក៏កំពុងព្យាយាម សម្រកទម្ងន់ឬអត់ (នេះជាចំណុចសំខាន់ ដើម្បីរើសភោជនីយដ្ឋាន អោយបានត្រឹមត្រូវ), តើអ្នកទៅយក នាងឬក៏អោយ នាងមកដោយខ្លួនឯង, តើអ្នកទាំងពីរ ស្គាល់ហាងនោះ ដែរឬអត់, និងគួរយកលុយ សម្រាប់ការចត ម៉ូតូឬរថយន្ត ជាដើម ទាំងនេះជាចំណុច ដែលអ្នកគួរតែ យកចិត្តទុកដាក់។

៨.ត្រូវទុកចិត្ត លើខ្លួនឯង និងស្លៀកពាក់ ខោអាវដែលស្រួលៗ

ការសម្រេចចិត្ត ជ្រើសរើសសម្លៀកបំពាក់ សម្រាប់ថ្ងៃណាត់ជួប លើកទីមួយ ប្រហែលជាពិបាក សម្រាប់អ្នក។ ប៉ុន្តែការពិតអ្នក ត្រូវមានទំនុកចិត្ត លើខ្លួនឯងហើយ ស្លៀកខោអាវណា ដែលអ្នកយល់ថា ធ្វើអោយស្រណុកក្នុង ចិត្តជាការស្រេច។

៧.កុំចុចទូរស័ព្ទ របស់អ្នក ពេលកំពុង ណាត់ជួប

ការចុចទូរស័ព្ទ អំឡុងពេលនិយាយគ្នា ឬក៏ញ៉ាំអាហារជាមួយ គ្នាជារឿងមួយ ដែលធ្វើអោយ ដៃគូម្ខាងទៀត មានអារម្មណ៍ទើសទាល់ និងមិនពេញចិត្ត។ ដូច្នេះអ្នកគួរ តែកុំប៉ះពាល់ ទូរស័ព្ទរបស់អ្នក និងផ្តល់ការយក ចិត្តទុកដាក់ លើការណាត់ ជួបលើកទីមួយ របស់អ្នកវិញ ទើបជាការប្រសើរ។

៦.គួរតែចាប់ផ្តើម និយាយមុន

អ្នកប្រហែលជា ភ័យខ្លាចថាដៃគូ របស់អ្នកព្រមទាំងអ្នក អាចនឹងអង្គុយ មើលមុខគ្នា ដោយមិនហាស្តី សូម្បីមួយម៉ាត់ នេះគឺជាចំណុច មួយសំខាន់ផងដែរ។ អ្នកគួរតែត្រៀម ប្រយោគឃ្លារួចជាស្រេចដើម្បី ធ្វើអោយស្ថានភាពនោះ កាន់តែល្អ និងល្អូកល្អើន។ ហើយអ្នកក៏អាច ចាប់ផ្តើមដោយពាក្យ “សុខសប្បាយទេ?” ដែលនេះជាពាក្យមួយ ដ៏ល្អសម្រាប់ បំបាត់ភាពស្ងប់ស្ងាត់ រវាងអ្នកទាំងពីរ។ ម្យ៉ាងទៀតត្រូវចាំថា មិនត្រូវនិយាយពាក់ព័ន្ធ ទៅនឹងនយោបាយ, សាសនា, ឬក៏អតីត មិត្តប្រុស/មិត្តស្រីឡើយ។

៥.ត្រូវធ្វើជា អ្នកស្តាប់យ៉ាងល្អម្នាក់

ការសួរដៃគូរបស់ អ្នកជារឿងសំខាន់ ហើយការស្តាប់ ទៅលើការនិយាយ រឹតតែសំខាន់ថែមទៀត។ អ្នកគប្បីត្រូវ បង្ហាញឫកពាដែល មើលទៅគឺដូចជាអ្នក កំពុងចាប់អារម្មណ៍ និងចូលចិត្តទៅលើ ការនិយាយស្តីរបស់គេ។

៤.ត្រូវស្មោះត្រង់

ភាពស្មោះត្រង់គឺ ជារឿងសំខាន់បំផុត ដែលអ្នកគួរធ្វើដើម្បី ជួយអោយការ ណាត់ជួបលើកដំបូង របស់អ្នកដំណើរការ ល្អ។ ត្រូវស្មោះត្រង់ ចំពោះធាតុពិត របស់អ្នក, អ្វីដែលអ្នកធ្វើ, អ្វីដែលអ្នកចូលចិត្ត និងផ្សេងៗទៀត ដើម្បីអោយដៃគូ របស់អ្នកយល់ ពីអ្នកកាន់ តែច្បាស់និង ចាប់អារម្មណ៍លើអ្នក កាន់តែខ្លាំង ថែមទៀត។

៣.ត្រូវប្រយ័ត្ន កាយវិការរបស់អ្នក

នៅពេលដែល ណាត់ជួបគ្នា និងជួបមុខគ្នា លើកដំបូងអ្នកត្រូវ ប្រយ័ត្នចំពោះ កាយវិការរបស់អ្នក ព្រោះថាដៃគូរបស់ អ្នកអាចនឹងវាយ តម្លៃអ្នកតាម រយៈកាយវិការ របស់អ្នក។

២.ត្រូវចេះទន់ភ្លន់ ឬម្ញ៉ិកម្ញ៉ក់

ការផ្តល់អារម្មណ៍ រ៉ូមែនទិកដល់ ដៃគូរបស់អ្នក នៅក្នុងការ ណាត់ជួបលើកដំបូង របស់ពួកអ្នកគឺ ជារឿងសំខាន់ក្នុង ការផ្តល់អារម្មណ៍ កក់ក្តៅនិងគួរអោយ ស្រឡាញ់ដល់គេ។ ត្រូវចេះលេងសើច និងបង្ហាញភាព ងាយស្រួលក្នុងការ យល់ចិត្តគ្នា ទៅវិញទៅមក។

១.បន្ថយសម្ពាធ ក្នុងអារម្មណ៍ របស់អ្នក

ប្រសិនបើអ្នក ភ័យខ្លាចឬក៏ ជ្រួលច្រាលក្នុង អារម្មណ៍ទៅលើ ការណាត់ជួប លើកដំបូងនេះ វាអាចជះឥទ្ធិពល ដល់អ្នកដូច្នេះអ្នក គួរតែធ្វើ អារម្មណ៍ធម្មតា ដកដង្ហើមវែងៗ មួយៗ។ ត្រូវចាំថានេះ គ្រាន់តែជាការណាត់ ជួបលើកដំបូង ប៉ុណ្ណោះអ្នកអាច មានការជួប លើកក្រោយៗទៀត។ ដូច្នេះកុំផ្តោត ទៅលើវាខ្លាំងពេក៕

នេះគឺជា ដំបូន្មានល្អៗក្នុង ការណាត់ជួប ជាមួយដៃគូ ជាលើកដំបូង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះចំណុចទាំង១០ នេះ?

រូបភាពតំណាង


ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]