រូបភាពមួយដែលមាន ស្រ្តីចំនាស់ម្នាក់បានអៀវសិស្សសាលា ឆ្លងទឹក ត្រូវបានគេរិះគន់ យ៉ាងខ្លាំង ហើយត្រូវបាន គេចែកចាយ ពាសពេញបណ្តាញទំនាក់ទំនង សង្គមផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា អ្នកលេងអិនធើណិតជាច្រើន មានប្រតិកម្មរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបមួយដែលត្រូវបានគេបង្ហោះចូលអិនធើណិត នៅប្រទេសចិន ដែលនៅក្នុងរូបនោះយើងបានឃើញមានសិស្ស ស្រីម្នាក់ត្រូវបានអៀវ ដោយស្រ្តីចំនាស់ម្នាក់ ហើយបើតាម ប្រភពព័ត៌មានបានអោយដឹងថា ស្រ្តីចំណាស់ម្នាក់នោះ មានអាយុ ៤៨ ឆ្នាំ មានកូនចំនួន ៣ នាក់។ អ្នកលេងអិនធើណិតជាច្រើនបាន សង្កត់ធ្ងន់ដោយចោទសួរថា ហេតុអ្វីបានជាសិស្សស្រីម្នាក់នោះមិន មូរជើងខោរដើរកាត់ទឹកទៅ ? សំនួរនេះត្រូវបានសួរ ដោយអ្នកលេងអិនធើណិតដែលបាន ឃើញរូបនេះស្ទើរតែគ្រប់គ្នា។ រហូតដល់ស្រ្តីចំនាស់បានចេញមុខមក បកស្រាយថា តាមពិតគាត់ទេជាអ្នកដែល ស្ម័គ្រចិត្តអៀវនោះ នាងមិនបានប្រើរូបគាត់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏នាយកសាលាបាននិយាយថា ហេតុអ្វីក៏អ្នកលេងអិនធើណិតជាច្រើនមិនបាន មើលឃើញនូវសន្តានចិត្តរបស់ស្រ្តីចំនាស់បែរ ជាសង្កត់ធ្ងន់តែនឹងសិស្សសាលាម្នាក់នោះទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]