ការទាត់បាល់ Free Kick ចម្លែកជាងគេ បង្អស់ មិនធ្លាប់មាន ទើបតែចេញផ្សាយ កាលពីម្សិលមិញនេះ ឥឡូវរឿងរ៉ាវប្លែកអារម្មណ៍មួយទៀត ក្នុងវិស័យបាល់ទាត់ បានកើតឡើងសារជាថ្មី ជាមួយនឹងការអបអរ ស៊ុតបញ្ចូលទីបានសម្រេច របស់កីឡាករ Dzimtry Koub របស់ក្រុម Trakai។

នៅក្នុងក្របខ័ណ្ឌ A LYGA នៃសាធារណៈរដ្ឋ Lithuania បន្ទាប់ពីក្រុមម្ចាស់ផ្ទះ និងជាក្រុមកំពូលតារាង Žalgiris បាននាំមុខ ១ទល់នឹង០ នៅនាទីទី ៧៨ ក្រុមភ្ញៀវ Trakai មិនអាចបង្អង់យូរ ក៏តាមយកស្មើបានសម្រេច នៅនាទីទី ៨៦ ដោយការទែតបញ្ចូលទី ពីសំណាក់កីឡាករ Dzimtry Koub ប៉ុន្តែចម្លែកអី ការអបអរស៊ុតបញ្ចូលទី របស់ខ្សែប្រយុទ្ធមួយនេះ មិនមែនរអិលជង្គង់ និងដោះអាវក្រវី ដូចកីឡាករឯទៀតនោះទេ បែរជារត់ទៅអង្គុយធ្វើជាអ្នកគាំទ្រ និងទះដៃទៅវិញ។

គួរបញ្ជាក់ផងដែរថា គ្រាន់តែវីដេអូនេះ ត្រូវបានបង្ហោះភ្លាម ចំនួនអ្នកមើល និងចែកចាយ បានកើនឡើងយ៉ាងសន្ធឹក ដោយសារមិនធ្លាប់ឃើញអបអរការស៊ុតបញ្ចូលទី ឡូយដូចនេះពីមុនមកទេ។


ដូចនេះ បើចង់ដឹងច្បាស់ មានតែទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]