ម៉ាល់ឌីវ៖ ឥឡូវនេះការទទួលទាន អាហារនៅក្រោមបាតសមុទ្រ មិនមែនជាការ ស្រមើស្រម៉ៃទៀតឡើយ ហើយទៀតសោតនោះ ការបរិភោគនេះ គឺមានភាពងាយស្រួល និងផ្តល់ផាសុខភាព យ៉ាងល្អផងដែរ ដោយមិនចាំបាច់ត្រូវការ ពាក់ខោអាវមុជទឹក ឬក៏បំពង់ខ្យល់ ដើម្បីចុះទៅបាត សមុទ្រឡើយ។

Ithaa ដែលមានន័យថា មាតានៃត្បូងគុជ គឺជាឈ្មោះរបស់ ភោជនីយដ្ឋានក្រោមសមុទ្រ ដំបូងគេបង្អស់ក្នុង ពិភពលោកដែលស្ថិតនៅ ក្រោមជម្រៅ៣ម នៃបាតសមុទ្រឥណ្ឌា របស់ប្រទេសម៉ាល់ឌីវ (Maldives)។

វាត្រូវបានសង់ ឡើងដោយកញ្ចក់ ហើយភ្ញៀវដែលអាច ចូលបរិភោគនៅ ទីនោះបានតែ ១៤នាក់ប៉ុណ្ណោះ ព្រមទាំងត្រូវជ្រើសរើស អាហារដែលមាន តម្លៃចាប់ពី៣២២ដុល្លារ ឡើងទៅ។

ម្ចាស់របស់សណ្ឋាគារ Conrad Maldives នៃកោះ Rangali ដែលបានសាងសង់ ភោជនីយដ្ឋាននេះឡើង បាននិយាយថា “ភោជនីយដ្ឋាននេះសាងសង់ ឡើងដើម្បីអាច អោយភ្ញៀវរីករាយ កំសាន្តនៃពណ៌, សភាពច្បាស់ថ្លា, និងសម្រស់នៃ មហាសមុទ្រឥណ្ឌា ហើយវាមិនមាន ការធ្លាយឬលិច ទឹកអ្វីទាំងអស់”៕

តើប្រិយមិត្តយល់ យ៉ាងម៉េចដែរ?






ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]