សណ្តែកសៀង ជាសណ្តែកធម្មជាតិមួយប្រភេទ ដែលអាចអោយអ្នក ធ្វើជាមុខម្ហូប រឺក៏ភេសជ្ជៈដ៏ឆ្ងាញ់ក៏បាន។ ចុះអ្នកដឹងដែរទេ ថាសណ្តែកសៀង សម្បូរគុណប្រយោជន៏ យ៉ាងច្រើន ដល់សុខភាពរបស់អ្នក?៖

១) ល្អចំពោះបេះដូង ៖ តាមការសិក្សាបានបង្ហាញថា ជាតិសរសៃដែល មានក្នុងសណ្តែកសៀង ជួយការពារជម្ងឺបេះដូង។ ជាពិសេស វាជារឿងមួយដ៏ប្រសើរ ដែលអ្នកគួរយក សណ្តែកសៀង បន្ថែមជាមួយម្ហូបរបស់អ្នក ពីព្រោះវាសម្បូរជាតិ ម៉ាញេស៉្យូមខ្ពស់ ដែលវាជួយអោយ លំហូរឈាមរត់បានស្រួល។ ដូច្នេះអ្នកគួរ បរិភោគសណ្តែកសៀង  អោយបានច្រើន ដើម្បីសុខភាព បេះដូងរបស់អ្នក។

២) សម្បូរជាតិប្រូតេអ៊ីន៖ ដូចអ្នកបានដឹងស្រាប់ ទៅហើយថា សណ្តែកសៀង សម្បូរជាតិប្រូតេអ៊ីន ទៅដល់២៦ភាគរយ។ ជាពិសេសចំពោះ អ្នកតមសាច់ គឺពិតជាល្អណាស់ ក្នុងការជ្រើស យកសណ្តែកសៀង មកធ្វើជាអាហារ ដែលអាចផ្តល់អោយ អ្នកនូវជាតិប្រូតេអ៊ីនបានយ៉ាង ច្រើន ក្នុងរាងកាយ។

៣) កាត់បន្ថយជាតិ កូលេស្តេរ៉ល៖ ចំពោះជាតិសរសៃដែល មានក្នុងសណ្តែកសៀង បានជួយកាត់បន្ថយជាតិ កូលេស្តេរ៉លបាន និងអាចជួយ ទប់ស្កាត់ពីបញ្ហាដាច់សរសៃឈាម ក្នុងខួរក្បាលបានផងដែរ។ ដូច្នេះ នេះជាហេតុផល ក្នុងការយកសណ្តែកសៀង សម្រាប់ធ្វើជា អាហារពេលល្ងាចរបស់អ្នក។

៤) ស្រកទម្ងន់៖ ប្រសិនបើអ្នក ចង់អោយទម្ងន់ស្រក គឺសណ្តែកសៀង អាចជាអាហារដ៏ពិសេស សម្រាប់អ្នកបាន។ ទោះបីជាសណ្តែកសៀង សម្បូរទៅដោយជាតិប្រូតេអ៊ីនក៏ដោយ ប៉ុន្តែវាក៏មានជាតិសរសៃ ជាតិរ៉ែ និងវីតាមីនដែរ។ មិនតែប៉ុណ្ណោះ នៅពេលអ្នក ទទួលទាន សណ្តែកសៀងហើយ អ្នកនឹងមានអារម្មណ៍ថា ឆ្អែតជាក់ជាមិនខាន។

៥) ជួយអោយ កម្រិតជាតិស្ករក្នុងឈាម នឹងនបាន៖ ចំពោះសណ្តែកសៀង វាជួយអោយកម្រិតជាតិស្ករ ក្នុងឈាម នឹងនបានយ៉ាងល្អ ។ បន្ថែមពីនេះទៅទៀត សណ្តែកសៀង មានប្រយោជន៏យ៉ាងខ្លាំង ចំពោះអ្នកមាន ជម្ងឺទឹកនោមផ្អែម បញ្ហាខ្វះឈាមជាដើម ដែលគួរយកមក ទទួលទាន អោយបានច្រើន។

៦) ជួយដល់ប្រព័ន្ធរំលាយ អាហារ៖ ចំពោះសណ្តែកសៀង អាចជួយអោយ ប្រព័ន្ធរំលាយអាហារ មានដំនើរការល្អបាន ពីព្រោះវាមាន ជាតិសរសៃខ្ពស់ ដែលជូយការពារ បញ្ហាទល់លាមក និងបញ្ហារំលាយអាហារផ្សេងទៀត។

៧) ជួយអោយថាមពលខ្លាំងក្លាបាន៖ សណ្តែកសៀង សម្បូរជាតិដែក ដែលធ្វើអោយថាមពលរបស់អ្នក ខ្លាំងបាន។ ដូច្នេះអ្នក  គួរតែព្យាយាម ទទួលទាន សណ្តែកសៀងអោយ បានច្រើន ដើម្បីអាចទទួលបាន នូវកម្លាំងខ្លាំង រឹងមាំបានដល់ រាងកាយរបស់អ្នក។

ទាំងនេះជាអត្ថប្រយោជន៍ របស់សណ្តែកសៀង មានចំពោះសុខភាពរបស់អ្នក។

 
ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]