តា​រា​ស្រី​វ័យ​ក្មេង​ជា​ច្រើន​នៅ​តែ​មាន​អារម្មណ៍​​ស្និទ​ស្នាលស្រស់​ស្រាយ​​​​ជា​មួយ​បុរស​កំប្លុក​កំប្លែង​ និង​ជា​តា​រា​ភាព​យន្ត​ហុង​កុង​លោក Stephen Chow ហៅ​ទិន​ ហ្វ៊ី ដែល​បច្ចុប្បន្ន​មាន​វ័យ​៤៩​ឆ្នាំ​ជា​មួយ​នឹង​សក់​ល្បាយ​អាចម៍​ខ្លា​ទៅ​ហើយ​ ។ ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ ក៏​មាន​តា​រា​ម៉ូ​ដែល​សិច​ស៊ី​​ដែល​ទើប​នឹង​រះ​ក្នុង​ពិភព​សិល្បៈ​នៅ​ទី​ក្រុង​ហុង​កុង​ផង​ដែរ ​គឺ​នាង Kama Lo ដែល​ទើប​តែ​មាន​វ័យ​២១​ឆ្នាំ​ប៉ុណ្ណោះ ។

ថ្មី​ៗ​នេះ ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រស៊ីណា​របស់​ចិន បាន​ឱ្យ​ដឹង​ថា តា​រា​ភាព​យន្ត​ក្បាច់​គុន​កុង​ហ៊្វូ ទិន ហ្វ៊ី និង​ដៃ​គូ​របស់គាត់​​ត្រូវ​បានគេ​​ប្រទះ​​ឃើញ​ទៅ​​​វិស្សម​កាល​​នៅ​ប្រទេស​ជប៉ុន ហើយ​ពួក​គេ​នឹង​ស្នាក់​នៅ​ទី​នោះ​ក្នុង​រយៈ​ពេល​២ឬ៣​ខែ ។

ប្រភព​បន្ត​ថា នៅ​ពេល​ភ្នាក់​ងារ​គេហទំព័រ ស៊ី​ណា​ ទាក់​ទង​ទៅ​លោក​ Stephen Chow នេះ អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​របស់​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ណា​មួយ​ទាក់​ទិន​នឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក Stephen Chow ឡើយ ៕

ដោយ ៖ សា​ម៉​ន

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]