ដាណឺម៉ាក៖ អ្នកវិទ្យាសាស្ត្រ ដាណឺម៉ាក បានរកឃើញវិធីថ្មី ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺបាក់ទឹកចិត្ត ដោយបានបង្កើតចេញជា មួកសុវត្ថិភាពមួយ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកវិទ្យាសាស្តជនជាតិ ដាណឺម៉ាកបានបង្កើតនូវ មួកសុវត្ថិភាពមួយប្រភេទ ដែលអ្នកប្រឆាំងនឹងជំងឺ បាក់ទឹកចិត្តបាន។ សាស្រ្តាចារ្យ Steen Dissing នៅក្នុងទីក្រុង Copenhagen បានរួមគ្នាបង្កើតនូវ មួកសុវត្ថិភាពមួយប្រភេទ ដែលមានមុខងារ បញ្ចេញអាហារជំនួយ ការលូតលាស់អេឡិចត្រូ ដែលមានគោលដៅ ទៅចិញ្ចឹមកោសិកាឈាម ដែលមានដំណើរការខុស ប្រក្រតីនៅក្នុងខួរក្បាល។

ជាមួយគ្នានេះដែរ នៅក្នុងការសាកល្បងព្យាបាល លើកដំបូងត្រូវបាន ប្រារព្ធឡើងនៅក្នុងទីក្រុង Copenhagen និង Hillerod ដែលស្ថិតនៅ វែលសេឡង់ខាងជើង ដែល២ភាគ៣ នៃអ្នកជំងឺទាំង៦៥នាក់ ដែលបានមកធ្វើតេស្ត ដោយពួកគេសុទ្ធតែស្ថិត នៅក្នុងសភាពក្រៀមក្រំ ត្រូវបានរាយការណ៍ថា ក្រោយពីការព្យាបាល ដោយមួកសុវត្ថិភាពរួចមក រោគសញ្ញារបស់ពួកគេ បានបាត់ទៅវិញ និងមានការធូរស្រាល ក្នុងអារម្មណ៍ នៅក្នុងមួយសប្តាហ៍ ក្រោយពីការធ្វើ ការព្យាបាលនេះ។ ការព្យាបាលនេះដែរ ត្រូវបានគេចែកចេញ ជា២ក្រុម គឺក្រុមទី១ មានមនុស្ស ៣៤នាក់ ហើយទទួលការព្យាបាល ដោយពាក់មួកនោះ រយៈពេលកន្លះម៉ោងក្នុងមួយថ្ងៃ និងក្រុមទី២ មានមនុស្ស៣១នាក់ ទទួលបានការព្យាបាល ១ម៉ោងក្នុងមួយថ្ងៃ។

យ៉ាងណាមិញ វិធីនេះ ត្រូវបានគេដឹងថាជា Transcranial Pulsating Electrmagnetic Fields (T-PEMF) ដែលមានឥទ្ធិពលលើ សរសៃឈាមឆ្មាៗ របស់ខួរក្បាល ដែលបង្កើតសរសៃឈាមថ្មី និងបង្កើតអ័រម៉ូន ហើយក្រោយពីមានការព្យាបាលនេះ វាមានការឈឺចាប់បន្តិចបន្តួច និងមានអាការៈ ចង់ក្អួតចង្អោរ ជាបណ្តោះអាសន្ន។

ជំងឺបាក់ទឹកចិត្តនេះដែរ បានកើតឡើងចំពោះក្មេងជំទង់ម្នាក់ ក្នុងចំណោម៥នាក់ បើយោងទៅតាមការិយាល័យស្ថិតិជាតិ ដែលពួកគេជាច្រើននាក់ មិនបានទទួលយកការព្រឹក្សា ឬថ្នាំនោះទេ។ ចំនែកឯ Annemette Ovlison អាយុ១៦ឆ្នាំ ធ្លាប់បាក់ទឹកចិត្ត ហើយរស់នៅរងទុក្ខនោះ បានប្រាប់ BBC ថា “មួកសុវត្ថិភាពនេះ គឺអស្ចារ្យខ្លាំងណាស់ វាដូចជាមាននរណាម្នាក់ ចុចប៊ូតុង ឲ្យដំណើរការឡើងវិញអញ្ចឹង”៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]