ផ្លែមៀន គឺជាផ្លែឈើដែលសម្បូរ និងមានគេដាំដុះច្រើនជាងគេ នៅតំបន់ត្រូពិច ហើយក៏ជាផ្លែឈើ ដែលគេនិយមទទួលទានផងដែរ។ ក្រៅពីរសជាតិ ផ្អែមឆ្ងាញ់ ផ្លែមៀន ក៏អាចប្រើជាថ្នាំព្យាបាលជំងឺ បានផងដែរ គឺមានប្រយោជន៍ ទាំងសាច់ និងគ្រាប់។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ដែលទទួលបានពីផ្លែមៀន៖

១. ផ្លែមៀន អាចប្រើជាថ្នាំព្យាបាល ជំងឺក្រពះ គេងមិនលក់ ខូចស្មារតី និងទឹកដក់ក្នុងស្បែក។

២. មានប្រយោជន៍ ជំនួយដល់ថ្លើម, ជំនួយដល់ឆ្អឹងផាល, ចិញ្ចឹមឈាម, មានប្រសិទ្ធភាពក្នុងការ ធ្វើឲ្យមានអារម្មណ៍ស្ងប់ស្ងាត់ និងជំនួយដល់ប្រព័ន្ធប្រសាទ។

៣. យកសាច់មៀនមួយស្លាបព្រាបាយ ទៅរម្ងាស់ ហើយទទួលទាន ២ដងក្នុងមួយថ្ងៃ វាអាចជួយប៉ូវកំលាំងបាន។

៤. គ្រាប់មៀន ត្រូវបានគេជឿជាក់ថា អាចស្រូបយកជាតិពឹស នៅពេលដែលពស់ចឹកបាន។

៥. គ្រាប់មៀន ក៏អាចប្រឆាំងនឹង ការបែកញើសខ្លាំង។ សាច់របស់គ្រាប់មៀន មានផ្ទុកទៅដោយ saponin, Tannin, និងជាតិខ្លាញ់ ដែលមានតួនាទី ជាថ្នាំឃាត់ឈាម ផងដែរ៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]