ហេតុការណ៍ដ៏គួរអោយរន្ធត់និង តក់ស្លុតមួយបានកើតឡើង ដោយសារតែបុរសម្នាក់បាន កាន់កាំបិតដើរចូលទៅក្នុង កន្លែងក្មេងលេង នៅសាលាមត្តេយ្យមួយ ហើយបានចាក់កូនក្មេង និង អ្នកគ្រូ សរុបទាំងអស់ ៣១ នាក់ មានខ្លះបានស្លាប់និង ខ្លះទៀតរងរបួសធ្ងន់។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅសាលាមត្តេយ្យមួយ ក្នុង ទីក្រុង Taixing មានហេតុការណ៍ដ៏រន្ធត់ បានកើតឡើង ដោយសារតែបុរសអាយុ ៤៧ ឆ្នាំម្នាក់បានកាន់កាំបិតដើរចូល ទៅចាក់សិស្សសាលា ចំនួន ២៨ នាក់ អ្នកគ្រូ ២ នាក់និង សន្តិសុខម្នាក់ ដែលសរុបទាំងអស់គឺ ៣១ នាក់ ហើយបានបណ្តាលអោយសិស្ស ចំនួន ២០ នាក់របួសធ្ងន់ និង ៤ នាក់ទៀតបានស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ផងដែរថា ប៉ូលិសបានឃាត់ខ្លួន បុរសបន្កហេតុយកទៅសួរ ចម្លើយហើយត្រូវបាន ខាងគ្រូពេទ្យប្រាប់អោយដឹងថា គាត់មានជំងឺសសៃប្រសាទ ទៀតផង ដូច្នេះហើយគេមិនទាន់បាន ដឹងថា ខាងប៉ូលិសត្រូវដោះស្រាយយ៉ាងណាចំពោះរូបគាត់នោះទេ ព្រោះតែប៉ូលិសមិនទាន់បានរកឃើញ អត្តសញ្ញាណក៏ដូចជា ក្រុមគ្រួសាររបស់គាត់នៅឡើយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]