ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនារមណីយដ្ឋាន ជិះស្គីលើទឹកកក ដ៏ល្អប្រណិតមួយ របស់កូរ៉េខាងជើង ដែលវាមាន ទេសភាព ស្រស់ស្អាតនិងមាន កន្លែងគួរអោយ ចាប់អារម្មណ៍ជាច្រើន ផ្សេងទៀត។

រមណីយដ្ឋាននេះឈ្មោះថា Masikryong Ski Resort ចាប់ផ្តើមបើកទទួល ស្វាគមន៍ភ្ញៀវទេសចរ កាលពីដើមឆ្នាំនេះ ហើយស្ថិតនៅ លើកំពូល ភ្នំមួយក្បែរទីក្រុង Wonsan ដែលខុសពី ជួរភ្នំដ៏ទៃដែល មានត្រឹមតែផ្ទះឬ ខ្ទមតូចៗដែលនៅតាមជើងភ្នំ តែរមណីយដ្ឋានមួយនេះ ត្រូវបានតុបតែងយ៉ាង ស្រស់ស្អាតនិងមានកន្លែង កំសាន្តជាច្រើន។

វាមានទំហំដី ប្រហែលជា ១៤គីឡូម៉ែត្រការ៉េ ដែលរួមមានទាំង ចំការទំពាំងបាយជូរ ដែលអាចជាកន្លែងសម្រាប់ ស្រស់ស្រូបអាហារ និងអាចជិះស្គី កំសាន្តនៅលើ ដីប្រវែង១១២គម ដោយរួមមានទេសភាព ដ៏ស្រស់ត្រកាល អមសងខាងផងដែរ។

ក្រៅពីនេះនៅ មានទេសភាពគួរ អោយទស្សនា ជាច្រើនទៀតដែល គ្របដណ្តប់ទៅដោយ ទឹកកកសក្បុស ម្យ៉ាងវិញទៀតក៏មាន សណ្ឋាគារដែលមាន គុណភាពនិងការ បម្រើយ៉ាងល្អ សម្រាប់បម្រើភ្ញៀវ ដែលទៅកំសាន្តនៅទីនោះ៕

ចង់ដឹងថា រមណីយដ្ឋាននោះ ល្អស្រស់ស្អាតយ៉ាងណា សូមតាមដាន ទាំងអស់គ្នា៖







 

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]