មានមនុស្សជាច្រើនបានយល់ថា អ្នកដែលមានចិត្តល្អនិង ធ្វើអំពើល្អមិនមានច្រើននោះទេ ប៉ុន្តែតាមពិតមានមនុស្សល្អជាច្រើនតែ គ្រាន់តែយើងមិនដែលជួបជាញឺកញាប់ប៉ុន្នោះ ដូចជាបុរសម្នាក់ បានជួយលោកតាដែលបានដួល ព្រោះគេចរថយន្ត តែបែរជាត្រូវគេចោទថា ជាអ្នកធ្វើអោយលោកតា ម្នាក់នោះដួលទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២ វេលាម៉ោងប្រហែល ១១ កន្លះថ្ងៃត្រង់ នៅខេត្ត Shandong ប្រទេសចិន មានបុរសក្មេងម្នាក់ត្រូវបាន ប្រជាជនចោទប្រកាន់ថា ជាអ្នកធ្វើអោយលោកតា ចំណាស់ម្នាក់ដួល ប៉ុន្តែបុរសក្មេងនោះបាន ប្រកែកថា គេមិនមែនជាអ្នកបង្កហេតុនោះទេ គេគ្រាន់តែឃើញគាត់ដួលហើយ ចុះពីរថយន្តមកជួយលើកតែប៉ុន្នោះ។ បុរសក្មេងម្នាក់នោះត្រូវបានប៉ូលិសឃាត់ខ្លួន អស់រយៈពេល ៤៨ ម៉ោងទើបមានភ័ស្តុតាងថា រូបគេមិនមែនជាអ្នកបង្ក ហេតុនោះទេ ដោយយោងទៅតាមកាមេរ៉ាសនិ្តសុខនៅ តាមដងផ្លូវ។ បើយើងមើលទៅតាមវីដេអូយើងបាន ឃើញថា រថយន្តដែលបង្កអោយលោកតាដួលនោះ បានបើកជិះទៅបាត់ ក្រោយមករថយន្តបុរសក្មេងនេះក៏មកដល់ ហើយរូបគេបានឈប់ និងចុះពីលើរថយន្តដើម្បី ចុះទៅជួយលើក។ នេះពិតជារឿងមួយដែលនឹងស្មានមិនដល់សោះ ដែលអំពើល្អត្រូវបានគេយល់ច្រឡំទៅវិញ។

សូមប្រិយមិត្តមើលវីដេអូ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]