ការប្រកួតបាត់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់ សប្តាហ៍ទី ៣៦ ហើយ ដោយរាត្រីយប់ថ្ងៃអាទិត្យ ទី ២៧ នេះ គូពិសេសនោះគឺ ក្រុមហង្សក្រហម Liverpool បើកទ្វារកីឡាដ្ឋាន Anfield របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ តោខៀវ Chelsea ដែលការប្រកួតរវាង ក្រុមលំដាប់លេខ ១ និងលេខ ២ មួយនេះ នឹងកំណត់ជោគវាសនា ម្ចាស់ពានរង្វាន់ Premier League នារដូវកាល ២០១៣-២០១៤ នេះ។

LIVERPOOL VS CHELSEA


១១ ប្រកួតចុងក្រោយរបស់ក្រុមហង្សក្រហម Liverpool គឺឈ្នះរហូត ដោយប្រកួតចុងក្រោយ គឺយកឈ្នះម្ចាស់ផ្ទះ Norwich CITY ២ទល់នឹង៣ ក្រៅទឹកដី។ ការប្រកួត ៣៥ ប្រកួតកន្លងមកគឺឈ្នះ ២៥ ស្មើ ៥ និងចាញ់ ៥ បច្ចុប្បន្នឈរនៅលេខរៀងទី ១ មាន ៨០ ពិន្ទុ ស៊ុតបញ្ចូលទីសរុប ៩៦ គ្រាប់ និងរបូតវិញ ៤៤ គ្រាប់។

ចំណែកឯ ៥ ប្រកួតចុងក្រោយ របស់តោខៀវ Chelsea វិញគឺ ឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ប្រកួតចុងក្រោយស្មើ Atlético Madrid ០ទល់នឹង០ ក្រៅដី ក្នុងក្របខ័ណ្ឌវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ ការប្រកួត ៣៥ ប្រកួតកន្លងមកគឺឈ្នះ ២៣ ស្មើ ៦ និងចាញ់ ៦ បច្ចុប្បន្នឈរនៅលេខរៀងទី ២ មាន ៧៥ ពិន្ទុ ស៊ុតបញ្ចូលទីសរុប ៦៧ គ្រាប់ និងរបូតវិញ ២៦ គ្រាប់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នហង្សក្រហម Liverpool នាំមុខតោខៀវ Chelsea ៥ ពិន្ទុ ដោយនៅសល់តែ ៣ ប្រកួតទៀតប៉ុណ្ណោះ ហើយជំនួបនាយប់នេះ ហង្សក្រហម Liverpool ត្រូវការតែ ឈ្នះ រឺ ស្មើ ប៉ុណ្ណោះ ដើម្បីគ្រងតំណែងជើងឯក ខណៈតោខៀវ Chelsea ត្រូវការឈ្នះជាដាច់ខាត ដើម្បីបន្តការប្រកួតប្រជែង។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីមហិច្ឆតាឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ UEFA Champions League របស់តោខៀវ Chelsea គ្រូបង្វឹកលោក Jose Mourihno នឹងដាក់ក្រុមអន់អោយលេង ក្នុងជំនួបនាយប់នេះ ដើម្បីទុកជើង លេងជើងទី ពីរ ជាមួយ Atlético Madrid នា ៣ ថ្ងៃបន្ទាប់ ដែលនេះដូចជាហុចដងកាំបិត អោយហង្សក្រហម អាចលុតតោខៀវ បានយ៉ាងងាយ។ ប៉ុន្តែបាល់គឺរាងមូល មិនអាចព្យាករណ៍ទុកមុនបានឡើយ មានតែតាមដាន និងអ៊ុតមើលលទ្ធផលទាំងអស់គ្នា។


ប្រវត្តិជួបគ្នា

Chelsea 2 – 1 Liverpool

Liverpool 2 -2 Chelsea

Chelsea 1 – 1 Liverpool

Liverpool 4 – 1 Chelsea


តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]