ភ្នំពេញ៖ កាលពីព្រឹកនា ថ្ងៃទី ២៦ មេសា ២០១៤ នៅឯសណ្ឋាគារ Raffle Le Royal មានកម្មវិធីសិក្ខារសិលា មួយស្តីអំពីវិស័យ សុខាភិបាលរបស់ ប្រទេសម៉ាឡេស៊ីឆ្នាំ ២០១៤ ហើយចំពោះប្រធានបទ ដែលលើកឡើងក្នុង កម្មវិធីនេះគឺនិយាយ ពីបញ្ហាបេះដូង។

ចំពោះសិក្ខារសិលាមួយនេះ មានការអញ្ជើញចូលរួម ជាវាលគ្មិនពិសេស នោះគឺលោក Dr. Mahmood Zulkifli ដែលលោកជាវេជ្ជបណ្ឌិត ព្យាបាលជំងឺទាក់ទង នឹងបេះដូងមកពី វិទ្យាស្ថានជំងឺបេះដូងជាតិប្រចាំ ប្រទេសម៉ាឡេស៊ី។ ហើយដែលចំណុចសំខាន់ និងគោលបំណងក្នុង ការបង្កើតសិក្ខារសាលា នេះឡើងក៏ដើម្បី ធ្វើការផ្សព្វផ្សាយពី សេវាកម្មថ្នាក់ពិភពលោក របស់ MHTC (Malaysia Health Care Travel Council) ដែលជាភ្នាក់ងារ សេវាកម្មផ្តោតទៅលើ វិស័យសុខាភិបាលប្រចាំ ប្រទេសម៉ាឡេស៊ី។

លើសពីនេះទៅទៀត ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើន ដែលពួកគាត់មានជំងឺទាក់ទង នឹងបញ្ហាបេះដូងនេះ ពួកគាត់បានចេញទៅ ព្យាបាលនៅ ក្រៅប្រទេសដូចជា ប្រទេសថៃ, សាំងហ្គាពួរ ជាដើម។ ហេតុនេះហើយទើប ភ្នាក់ងារសេវាកម្មមួយនេះ ដែលហៅកាត់ថា MHTC មានបំណងចង់ ធ្វើការផ្សព្វផ្សាយពី ការព្យាបាលនិងប្រសិទ្ធិភាព របស់ក្រុមភ្នាក់ងារ សុខាភិបាលរបស់ ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនោះ ក៏មានការសួរ សំណួរជាច្រើនពាក់ព័ន្ធ ទៅនឹងប្រធានបទ បញ្ហាបេះដូងនេះផងដែរ៕








ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]