សឹង្ហបុរី៖ កាលពីខែមុន ខ្មែរឡូតក៏បាន ចុះផ្សាយនូវព័ត៌មាន មួយទាក់ទង ទៅនឹងតារាសម្តែងស្រីសឹង្ហបុរីដ៏ល្បី គឺ នាង Jeanette Aw បានមកដើរកំសាន្តនៅស្រុកខ្មែរ ។ ប៉ុន្តែថ្ងៃនេះខ្មែរឡូត នឹងបង្ហាញ ពីព័ត៌មានថ្មីមួយទៀត ពីនាង ជូនប្រិយមិត្តបានជ្រាប។

  ចំពោះនាង Jeanette Aw ជាតារាសម្តែងដ៏មាន ប្រជាប្រិយភាព ក្នុងខ្សែភាពយន្តជាច្រើន លើកញ្ចក់ទូរទស្សន៏។ កាលពីម្សិលមិញ ក្នុងរោងមហោស្រប Media Corp TV ជាមួយនឹងកម្មវិធី Star Awards នាងបានទទួលរង្វាន់ដ៏ធំ ជាតារាសម្តែងដែលល្បីបំផុត និងមិនតែប៉ុណ្ណោះ នាងក៏ទទួលបានរង្វាន់មួយទៀត ជាពានតារាសម្តែងស្រីដ៏ល្បី ប្រចាំតំបន់ ក្នុងប្រទេសកម្ពុជាផងដែរ ។ មិនតែប៉ុណ្ណោះ នាងក៏បាន ឡើងនិយាយ ថ្លែងអំណរគុណដល់ប្រជាជនខ្មែរ ដែលបានបោះឆ្នោតគាំទ្រអោយនាង ហើយរូបនាងពិតជា មានអារម្មណ៍ សប្បាយរីករាយ ខ្លាំងណាស់។ បន្ថែមពីនោះទៅទៀត នាងក៏បានទទួលពានមួយទៀតដែរ គឺតួសម្តែងល្អបំផុត ជាមួយនឹងលោកQiYuWu ក្នុងរឿង Dream makers ផងដែរ។

  វាពិតជាអស្ចារ្យណាស់ សម្រាប់នាង Jeanette Aw ដែលបានជាប់ពាន ជាតារាសម្តែងស្រី ដែលមានប្រជាប្រិយភាពបំផុត ទាំងនៅសឹង្ហបុរី និងនៅកម្ពុជា៕




ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]