ភ្នំពេញ ៖  តំណាងរបស់ក្រុមហ៊ុនកំពង់ ផែស្ងួត តេង ឡាយ បានចេញមកបដិសេធ ថា មិនមែនជាសន្ដិសុខរបស់ក្រុមហ៊ុនឡើយ ដែលត្រូវ បានចោទប្រកាន់ថា ប៉ងសម្លាប់ ក្មេងប្រុស ម្នាក់ ដោយចាប់ជ្រមុច ទឹកស្អុយពេលសន្ដិសុខរូបនេះ មានអាការៈស្រវឹងខ្លាំងនោះ ។

តំណាងក្រុមហ៊ុន កំពង់ផែស្ងួតតេងឡាយ បានប្រាប់ដើមអម្ពិលថា សន្ដិសុខ ដែលរងការចោទប្រកាន់ថាប៉ងសម្លាប់ក្មេងប្រុសខាងលើនេះ គឺជាសន្ដិសុខដែលយាមឱ្យឃ្លាំងដាំកូ ដែលម្ចាស់ឃ្លាំងដាំកូ បានជួលទីតាំងនិងដីរបស់ក្រុមហ៊ុនតេងឡាយ ។

សូមបញ្ជាក់ថា ក្មេងប្រុសកែវ ផានិត អាយុ១៣ឆ្នាំ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ស្ថិតនៅតាមបណ្ដោយ ផ្លូវអូឌឹម ទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ដ សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ ត្រូវ បានសន្ដិសុខឈ្មោះ គីម កុយ អាយុ២៣ឆ្នាំ បានចាប់ជ្រមុចក្នុងទឹកស្អុយ ដើម្បីប៉ងសម្លាប់ចោល ប៉ុន្ដែត្រូវបានអ្នកដំណើរឃើញទាន់ ក៏ជួយអន្ដរាគមន៍ ។

តំណាងក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា សន្ដិសុខ គឺមិនមែនបម្រើការងារនិងយាម កាមឱ្យក្រុមហ៊ុនតេងឡាយឡើយ គឺយាម ឱ្យឃ្លាំងដាំកូ ដូច្នេះកុំឱ្យមានការភ័ន្ដច្រឡំតទៅទៀត។

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]