ក្រុងប៉ោយប៉ែត ៖ ​​នារី​រូប​ស្រស់​៣​នាក់​​ចាញ់​​បោក​​ពួកប្រុស​ព្រាន​នាំពួក​នាង​ចូល​ឡាន ហើយ​បង្ហួស​ចូល​ផ្ទះ​​សំណាក់​ចៃដន្យ​​អាក្រក់​​ព្រះ​មិន​ជួយ​ប៉ះ​របាំង​ស្ពាន​ខូច​ទាំង​រថយន្ត​របួស​ទាំង​ខ្លួន ព្រមទាំង​​ខាង​មន្ទីរ​សាធារណ​ការ​ខេត្ត​ ចាប់​​រថយន្តទុក​ប្តឹង​ឱ្យ​​​សង​បង្កាន់​ដៃ​​ស្ពាន​ផងដែរ ។ ​ហេតុការណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​ជិត​​២​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ឧសភា ២០១២។

នារីរង​គ្រោះ​ទាំង​បី​នាក់​ ១-ឈ្មោះ​​ណុប ស្រី​ល័ក្ខ ​អាយុ​២៥​ឆ្នាំ ​​ជា​ជាង​អ៊ុត​សក់ ២-ឈ្មោះ​​គឹម សួរ អាយុ​១៧​ឆ្នាំ និង​៣-ឈ្មោះ​យ៉ាម៉ា​គា អាយុ​២១​ឆ្នាំ ​អ្នក​ទាំង​ពីរ​ជា​បុគ្គ​លិក​​កាស៊ីណូ​ហ្គោល​ឌិន​ក្រោន​រស់​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យដឹងថា ​កាល​ពី​យប់​ថ្ងៃខាងលើពួក​នាង​បាន​ទៅ​ចូល​រួម​ក្នុង​​កម្មវិធីខួប​កំណើត​របស់​មិត្ត​ភក្តិ​​នៅ​ក្នុងក្លឹប​ឌីស្កូ​ថេក​ដោន។ លុះចេញ​មកវិញ​បាន​ជួប​នឹង​ឈ្មោះ​ដា ដែលជា​អ្នក​ភូមិ​រស់​នៅ​ផ្ទះ​ជិត​គ្នា​ ព្រម​ទាំង​គូ​កន​របស់​គេ​ពី​រនាក់​ទៀត​​នៅ​ក្នុង​រថយន្ត​ស្រែក​ហៅ​ពួក​នាង​ព្រម​ទាំង​ធានា​ថា នឹង​ជូន​ទៅ​​ផ្ទះ ព្រោះ​យប់​ជ្រៅណាស់​ហើយ ប៉ុន្តែ​​បែរ​ជា​នាំ​ទៅ​ផ្ទះ​សំណាក់​​ទៅវិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]