រាជធានីភ្នំពេញ៖ ឃ្លំាងរោងចក្រកាត់ ដេរមួយកន្លែងមានយីហោ ជា វៃ ស្ថិតក្នុងភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានត្រូវចោរធ្វើកម្មភាព ចូលកាត់ សោរួចប្រមូលយកខោអាវ ប្រមាណ២០០០កាតុង គិតជាបា្រក់ជាង ១៧ម៉ឺនដុល្លារ ។

ហេតុការណ៏នេះ បានកើតឡើងនៅម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៤ មេសា ២០១៤ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី១ ។

បើតាមសេចក្តីរាយការណ៏ពីភ្នាក់ងារយក ព័ត៌មានកោះសន្តិភាពបានស្រង់ សំដីសមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ គឺតាមការបែងចែកវេណយាម មានសន្តិសុខ (ក្រុមហ៊ុនឯកជនឈ្មោះ CISS ) ចំនួន២នាក់ប្រចំាការ ដែលមានឈ្មោះ ម៉ៅ កោហេង ជាប្រធានប៉ុស្តិ៍ប្រចំាការ និងម្នាក់ទៀតមិនស្គាល់ ឈ្មោះបានអវត្តមាន ប៉ុន្តែក្រោយមានការធ្វើ សកម្មភាពលួចគាស់ឃ្លំាងនោះ រួចមកឈ្មោះ ម៉ៅ កោហេង បានគេចខ្លួនបាត់ ។

សមត្ថកិច្ចបានដាក់ការសង្ស័យថា ករណីនេះអាចមានមនុស្សធ្វើសកម្មភាព លើសពី៣នាក់ ហើយនិងមានរថយន្តកូរ៉េ២គ្រឿងសម្រាប់ ជួយដឹកជញ្ជូន និងមានផែនការគ្រោងទុកជាមុន ។

នៅពេលនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមុខសញ្ញា និងមេខ្លោង ដើម្បីចាប់ជនសង្ស័យយក មកផ្តន្ទាទោសតាមច្បាប់ ៕ 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ