អ្នកចាំទី Simon Mignolet របស់ហង្សក្រហម Liverpool ត្រូវបានគេមើលឃើញថា ឡើងកូដយ៉ាងខ្លាំង ដោយសារទម្រង់លេងបានល្អ ក្លាយជាអ្នកចាំទីដៃទីមួយ និងជាជម្រើស ១១ នាក់ដំបូងនៃក្រុម Liverpool របស់លោក Brenden Rodger មិនដែលខាន នារដូវកាល ២០១៣ - ២០១៤ នេះ។


បន្ទាប់ពីលោក Brenden Rodger បាននាំអ្នកចាំទីសញ្ជាតិ បែលស៊ិច ម្នាក់នេះមកកាន់ទឹកដី Anfield កាលពីខែ កក្កដា ឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន ១៥.០៦ លានដុល្លារសហរដ្ឋអាមេរិក រួចមក បានធ្វើអោយ អតីតអ្នកចាំទី Pepe Reina ត្រូវបង្ខំចិត្តទៅជ្រកកោន ជាមួយអតីតគ្រូបង្វឹក Liverpool លោក Rafael Benitez នៅក្រុម Napoli របស់អ៊ីតាលី វិញម្តង។ 


គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ននេះ Simon Mignolet បានបង្ហាញវត្តមាន អោយហង្សក្រហម Liverpool បានចំនួន ៣៥ ដងរួចមកហើយ ដោយបានសង្គ្រោះបាល់ បានយ៉ាងច្រើន៕

ដូចនេះបើចង់ដឹងច្បាស់ មានតែទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]