ឧប្បតិហេតុ មួយបានបណ្តាលអោយក្មេង ២ នាក់ឈរស្រែកយំយ៉ាងខ្លាំងដោយសារតែ ប៉ូលិសម្នាក់បានបាញ់ Spray ម្រេច ទៅលើមុខរបស់ពួកគេ ធ្វើអោយប្រជាជនជាច្រើនបាន ផ្ទុះកំហឹងយ៉ាងខ្លាំង។

តាមប្រភពព័ត៌មាន បានអោយដឹងថា កាលពីពេលថ្មីៗនេះ មានឧប្បតិហេតុមួយកើតឡើង ខណៈពេលដែលមានមនុស្សមួយចំនួន ធ្វើបាតុកម្ម ហើយក្រុមប៉ូលិសបាន មានការធ្វេសប្រហែស ដោយបាញ់ Spray ម្រេច ទៅលើមុខរបស់ ក្មេង ២​ នាក់ បណ្តាលអោយមុខរបស់ពួកគេ ឡើងក្រហមនិង ហូរទឹកភ្នែកមិនឈប់ នៅខេត្ត Guangdong  ប្រទេស ចិន។ តាមសម្តីរបស់បុរសម្នាក់បានអោយដឹងថា មូលហេតុដែលពួកគាត់ផ្ទុះកំហឹងដោយសារតែ ប៉ូលិសមានការធ្វេសប្រហែសជាច្រើនលើក ច្រើនសារ មិនមែនតែលើកនេះនោះទេ។ គួរបញ្ជាក់ផងដែរថា ក្នុងចំនោមក្មេងទាំង ២​ នាក់នោះមានក្មេងប្រុសម្នាក់ អាយុ ១០ ឆ្នាំ និង ក្មេងស្រីម្នាក់ ទៀតមានអាយុ ២ ឆ្នាំ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]