មិនថាកីឡាករបាល់ទាត់ ដែលមានប្រាក់ចំណូលច្រើននោះទេ សូម្បីថាគ្រូបង្វឹក ក៏មានប្រាក់ចំណូល សឹងតែមិនគួរអោយជឿ ដែលតារាងចំណាត់ថ្នាក់ គ្រូបង្វឹកបាល់ទាត់ ទាំង ១០ នេះ គឺចេញផ្សាយដោយ ទស្សនាវដ្តីគួរអោយជឿទុកចិត្ត Frace Football របស់ប្រទេសបារាំង។

ដោយសារតែទេពកោសល្យនៃការបង្វឹក ព្រមជាមួយនឹងគ្រូបង្វឹកខ្លះត្រូវចូលនិវត្តន៍ គ្រូបង្វឹកដែលមានឈ្មោះល្បីៗ ដូចជា José Mourinho, Pep Guardiola និង Carlo Ancelotti ត្រូវបានក្រុមបាល់ទាត់ ល្បីៗដេញជើងចង់បាន ជាបន្តបន្ទាប់ ដែលជាហេតុធ្វើអោយ ប្រាក់ចំណូលរបស់ពួកគាត់ កើនឡើងជាលំដាប់។

ដូចនេះកុំបង្អង់យូរ តោះទៅស្គាល់គ្រូបង្វឹកបាល់ទាត់ ទាំង ១០ ដែលមានប្រាក់ចំណូលច្រើនជាងគេ ខាងក្រោមនេះ៖

លេខ ១០៖ លោក Rafael Benitez

សញ្ជាតិ៖ អេស៉្បាញ

ក្រុមបង្វឹក៖ Napoli របស់អ៊ីតាលី

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ៩.៣ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ៩៖ លោក André Villas-Boas

សញ្ជាតិ៖ ព័រទុយហ្កាល់

ក្រុមបង្វឹក៖ អតីត ក្រុម Tottenham Hotspur បច្ចុប្បន្ន Zenit St Petersburg

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ៩.៤ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ៨៖ លោក Roberto Di Matteo

សញ្ជាតិ៖ អ៊ីតាលី

ក្រុមបង្វឹក៖ គ្មាន

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ១១.២៤ លានដុល្លារ សហរដ្ឋអាមេរិក (ប្រាក់សំណង ដោយសារតែត្រូវបណ្តេញចេញ ពីក្រុម Chelsea)


លេខ ៧៖ លោក Arsene Wenger

សញ្ជាតិ៖ បារាំង

ក្រុមបង្វឹក៖ កាំភ្លើងធំ Arsenal

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ១៣.១៦ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ៦៖ លោក Marcello Lippi

សញ្ជាតិ៖ អ៊ីតាលី

ក្រុមបង្វឹក៖ Guangzhou Evergrande ប្រទេសចិន

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ១៥.៧៦ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ៥៖ លោក Fabio Capello

សញ្ជាតិ៖ អ៊ីតាលី

ក្រុមបង្វឹក៖ ជម្រើសជាតិ រុស្សី

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ១៦.៤៥ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ៤៖ លោក Carlo Ancelotti

សញ្ជាតិ៖ អ៊ីតាលី

ក្រុមបង្វឹក៖ យក្ស Real Madrid

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ១៨.៥ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ៣៖ លោក Roberto Mancini

សញ្ជាតិ៖ អ៊ីតាលី

ក្រុមបង្វឹក៖ Galatasaray របស់ប្រទេស ទួគី

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ១៩.១៩ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ២៖ លោក Pep Guardiola

សញ្ជាតិ៖ អេស៉្បាញ

ក្រុមបង្វឹក៖ Bayern Munich

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ២០.៥៦ លានដុល្លារ សហរដ្ឋអាមេរិក


លេខ ១៖ លោក José Mourinho

សញ្ជាតិ៖ ព័រទុយហ្កាល់

ក្រុមបង្វឹក៖ តោខៀវ Chelsea

ប្រាក់ចំណូលក្នុងមួយឆ្នាំ៖ ២៣.៣០ លានដុល្លារ សហរដ្ឋអាមេរិក


តើប្រិយមិត្តពេញចិត្តគ្រូបង្វឹកមួយណាជាងគេ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]