សហរដ្ឋអាមេរិក៖ ប្រធានាធិបតីទី៤២ សហរដ្ឋអាមេរិក លោក Bill Clinton លេចមុខក្នុងកម្មវិធី ‘ Jimmy Kimmel Live ‘ និង បាននិយាយ ថា គាត់មិនមានការភ្ញាក់ផ្អើលឡើយ បើមានមនុស្សភពផ្កាយ មកកាន់ផែនដីមែននោះ ។

លោក Clinton បាននិយាយថា “ តើយើងបានដឹងអ្វីខ្លះឥលូវនេះ? យើងគ្រាន់តែដឹងថាយើង រស់នៅក្នុងចក្រវាឡ ធំមួយ។ យើងដឹងថាមានផ្កាយ និង ភព រាប់កោដិ ហើយ ចក្រវាឡកំពុងតែរីកធំ ឡើងៗ។ ថ្មីៗនេះ យើងបានដឹង តាមការមើលដោយប្រើ កែវយឺតដ៏ទំនើប បានឲ្យដឹងថា នៅក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះមានភពលើសពី ២០ទៅទៀត ដែលបានកំនត់ថានៅក្រៅប្រព័ន្ធព្រះអាទិត្យ និងភពទាំងនោះមានលក្ខខណ្ឌ ដែលអាច ធ្វើឲ្យមានជីវិតអាចរស់នៅបានដូចភពផែនដី ។ ដូច្នេះយើងអាចកំនត់កាន់តែច្បាស់ថា យើងជាមនុស្សរស់ក្នុងភពផែនដី គឺ មិនមែនឯកោទេ”។

លោក Clinton បានអះអាងប្រាប់ពិធីករ Jimmy ថាបន្ទាប់ពីគាត់បានក្លាយជាប្រធានាធិបតី គាត់បានចាត់ចែងឲ្យមានការស្រាវជ្រាវតំបន់ ៥១ ដែលជាតំបន់ទាហានអាមេរិក ដើម្បីបញ្ជាក់ឲ្យដឹងថាគ្មានមនុស្សភពផ្កាយ នៅទីនោះទេ។

ពេលនោះពិធីករ Jimmy ក៏សួរបញ្ជាក់ថាតើពិតជាមាន មនុស្សភពផ្កាយមែនឬ? ប៉ុនែ្តលោក Clinton ក៏តបទៅវិញថា “ ខ្ញុំកំពុងតែព្យាយាម ប្រាប់ថាខ្ញុំមិនដឹង ”។ ហើយគាត់ក៏បានបនែ្ថមថា ប្រសិនបើថៃ្ងណាមួយ មនុស្ស ភពផ្កាយមកដល់ភពផែនដីមែននោះ គាត់នឹងមិនមានការភ្ញាក់ផ្អើលអ្វីឡើយ ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងឡើយដែល លោក Bill Clinton បានលើកយករឿងដែលទាក់ទងនឹង មនុស្សភពផ្កាយយក មកនិយាយនោះ ៕ 



លោក Bill Clinton និង ពិធីករ Jimmy  នៅក្នុងកម្មវិធី  ‘ Jimmy Kimmel Live ‘

ប្រភព៖ បរទេស

កែសម្រួលដោយ ៖ Martin

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]