ផ្ទៃមុខ ពិតជាសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ពីព្រោះវា ជាផ្នែកមួយ ដែលអាចទាក់ទាញ ជាងគេ ចំពោះក្រសែភ្នែកអ្នកដទៃបាន។ ដូចនេះចំពោះការថែរក្សាមុខ អោយស្រស់ស្អាត វាមិនពិបាកនោះទេ ដោយគ្រាន់តែមាន ផលិតផលធម្មជាតិមួយចំនួន យកមកបិទលើមុខ នោះអ្នកនឹងអាចទទួលបាន មុខស្អាតបានហើយ៖

១) ស្ត្របបឺរី៖ ចំពោះស្ត្របបឺរី មានផ្ទុកជាតិអាស៊ីតសាលីសាឡិច ដែលអាចកច្ចាត់មុនបាន។ ដូច្នេះស្តុបបឺរី ក៏ជាម៉ាសធម្មជាតិដ៏ល្អបំផុត សម្រាប់ផ្ទៃមុខរបស់អ្នកបានដែរ។ វិធីប្រើ៖ ដោយគ្រាន់តែ កិនស្ត្របបឺរីអោយម៉ត់ រួចយកមកលាបលើមុខ និងទុកចោលប្រមាណ១នាទី រួចលាងជាមួយទឹកក្កៅឧណ្ឌៗ នោះអ្នកនឹងអាច ទទួលបានមុខដ៏ស្រស់ស្អាត។



២)ខ្ទិះដូង៖ អ្នកតែងតែ យកខ្ទិះដូងទៅលាយ ជាមួយអាហារផ្សេងៗ ចុះតើអ្នកដឹងទេថា  វាក៏មានប្រយោជន៍ចំពោះ ស្បែកមុខរបស់អ្នកដែរ។ វាអាចធ្វើអោយមុខរបស់ អ្នកទន់ម៉ត់រលោង និងស្រស់ថ្លាបាន។ ទោះបីជាដូងមាន ផ្ទុកជាតិអាស៊ីតធាត់ដ៏ដោយ ក៏មិនអាចធ្វើអោយមុខរបស់អ្នក ឡើងជាតិខ្លាញ់បានដែរ។



៣) ផ្លែអាល់វូកាដូ រឺផ្លែប័រ ៖ ចំពោះផ្លែអាល់វូកាដូ អាចយកវាធ្វើជា ម៉ាសបិទមុខបានផងដែរ ពីព្រោះវាជួយផ្តល់ សំណើមដល់ស្បែកមុខ របស់អ្នកបាន។ វិធីប្រើ៖ អ្នក យកតែសាច់ខាងក្នុងរបស់វា រួចមកបិទមុខ ទុកចោលប្រមាណ១នាទី រួចលាងទឹកចេញ។



៤) ស៊ុតលឿង៖ ប្រហែលជាអ្នកធ្លាប់ដឹងរួច មកហើយពី អត្ថប្រយោជន៍របស់ស៊ុត ។ ចុះតើអ្នកដឹងទេ ថាស៊ុតលឿង ក៏អាច កាត់បន្ថយមុខមានជាតិ ខ្លាញ់របស់អ្នកបាន និងអាចកច្ចាត់បាក់តេរី លើមុខបានទៀត។



៥) ស្ករ៖ ចំពោះស្ករអាច ធ្វើអោយមុខរបស់អ្នកទន់ម៉ត់ និងស្រស់ថ្លាបាន។ ប៉ុន្តែមិនមែនអ្នក យកស្ករទាំងស្រុងទៅលាប លើមុខនោះទេ គឺត្រូវបន្ថែមប្រេងអ៊ូលីវលាយជាមួយផង ។ វិធីប្រើ៖ គឺអ្នកកូរអោយសព្វ ជាមួយប្រងអ៊ូលីវ និងស្ករ រួចលាបលើមុខ ដូច្នេះអ្នកនឹងទទួលបាន ស្បែកមុខស្រស់ថ្លាបាន។

 

៦) ល្ហុង៖ ល្ហុងជាផ្លែឈើធម្មជាតិមួយ ដែលមានរសជាតិឆ្ងាញ់ និងមិនតែប៉ុណ្ណោះ វាអាចជួយដល់ស្បែកមុខរបស់អ្នកបានទៀត ។ វិធីប្រើ ៖ គឺអ្នកគ្រាន់តែយកល្ហុង មកលាបលើមុខអ្នក អោយសព្វ រួចទុកមួយសន្ទុះ អ្នកនឹងទទួលបានមុខ ភ្លឺរលោង និងជួយកច្ចាត់កោសិកាងាប់ចេញ ពីមុខអ្នកបានទៀត។



៧) ផ្លែប៉ោមកិន៖ ចំពោះផ្លែប៉ោមកិន មិនសម្រាប់តែកុមារនោះទេ សូម្បីតែអ្នកក៏អាចប្រើប្រាស់វា យកមកធ្វើជាម៉ាសបិទមុខបានដែរ ពីព្រោះផ្លែប៉ោម អាចធ្វើអោយមុខអ្នក ក្មេងជាងវ័យបាន។  វិធីប្រើគឺ អ្នកយកផ្លែប៉ោមកិននោះ មកលាបលើមុខ និងទុកចោលប្រមាណនាទី រួចលាងទឹកចេញជាការស្រេច។



 ទាំងនេះជាម៉ាសបិទមុខ ជាមួយផលិតផលធម្មជាតិ ដែលអាចធ្វើអោយមុខអ្នកស្អាតបាន ដោយមិនចាំបាច់ចំណាយលុយជាច្រើន ដើម្បីទិញផលិតផលថ្លៃៗនោះទេ។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]