បន្ទាប់ពីមានករណី ហ្វ្រេស​ស៊ីប៊យ បានសម្លាប់ខ្លួន ដោយសារតែខកចិត្តរឿងស្នេហានោះ យើងបានឃើញនៅលើ Page របស់កញ្ញា សុគន្ធ នីសា បានសរសេរសំណូមពរ ទៅដល់ផលិតកម្ម អំពី សាច់រឿងមួយចំនួនដែលបាន ប៉ះពាល់ទៅដល់ មិត្តយុវវ័យ។

តារាចម្រៀងដែលកំពុងទទួលបាន ការគាំទ្រពីសំណាក់មិត្តយុវវ័យ សុគន្ធ នីសា បានសរសេរនៅលើ Page របស់នាង បន្ទាប់ពីមានករណី ហ្វ្រេស​ស៊ីប៊យ ម្នាក់បានលោតទឹកសម្លាប់ខ្លួន ដែលនៅក្នុង នោះនាងបានសសេរថា ៖ "សូមសំណូមពរទៅដល់ផលិតកម្មចម្រៀង ក្នុងស្រុកមួយ បញ្ឃប់ការចេញលក់ និង ផ្សព្វផ្សាយវីដេអូចម្រៀង ដែលមានរូបភាព តួអង្គក្នុងសាច់រឿងធ្វើអត្តឃាតខ្លួនឯង និង ការសេពគប់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ ញឺកញាប់។ វីឌីអូនេះជះឥទ្ធិពលដល់យុវវ័យ និងសង្គមយ៉ាងធ្ងន់ធ្ងរ។ សូមយុវវ័យគិតគូរដល់ការរៀនសូត្រ និង គ្រួសារជាសំខាន់។ អរគុណ"

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ សំណូមពររបស់កញ្ញា ?



ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]