រាជ​ធានីភ្នំពេញ ៖ ​ ​សព​យុវជន​ម្នាក់ ត្រូវ​បាន​​អ្នកនេសាទ​​ខ្មែរអ៊ិស្លាម ​​និងប៉ូលិស​​រុក​រក​ឃើញ​​នៅក្នុង​ទន្លេសាប​​​ចម្ងាយ​ប្រមាណ​​៥០​ម៉ែត្រ ពីក្រោម​ស្ពាន​​ជ្រោយចង្វា​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៤ និង​៤៥នាទី​ថ្ងៃ​ទី​២៤ ឧសភា ២០១២ ក្រោយ​ពេល​ជិត​២ម៉ោង​​​នៃ​ការ​លោតចូល​ទន្លេ ។

​​យុវជន​​រងគ្រោះ​ឈ្មោះ​សុខ វីរៈ ​អាយុ​១៨​ឆ្នាំ ​រស់នៅសង្កាត់​បឹងសាឡាង ខណ្ឌទួលគោក​​ធ្លាប់​ជាប់​ហ្វ្រេស៊ីប៊យ​​លេខ៤​ នៅ​វេទិកា​​ទូរ​ទស្សន៍​​លេខ៣  ។​ ការដែល​លោត​ទឹក​​សម្លាប់​ខ្លួន​នេះ ​ត្រូវ​បាន​គេ​អះអាង​ថា ​តូច​ចិត្ត​​សង្សារ​សុំ​​ចែក​ផ្លូវ ...។​គួររំលឹក​ថា បុរ​សម្នាក់​បាន​ជិះ​ម៉ូតូ​​ទៅ​ដល់​ពាក់​កណ្តាល​​ស្ពានជ្រោយ​ចង្វា ហើយ​លោត​ចូល​ទៅ​ក្នុង​ទន្លេសាប​បាត់​ខ្លួន​ ដែលមើល​ទៅ​​​នាំ​ចិត្ត​​ឱ្យ​រន្ធត់​ និង​​មាន​ការភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល​ថ្ងៃទិ​២៤ ឧសភា ២០១២ ហើយ​ពេលនោះ ​ប៉ូលិស​យាម​​ស្ពាន​កំពុង​​ស្វែង​រក​មើល​ ក្រែង​ឃើញ​មនុស្ស ​ ហែល ឬអណ្តែត ។

​សាក្សី​និយាយថា ​បុរស ដែល​លោត​ចូល​ទៅ​ក្នុងទន្លេ​សាប ហើយ​លិច​បាត់​នេះ ​បាន​បន្សល់​ទុក​ម៉ូតូ​ម៉ាក​អាយខន​ ពណ៌ទឹក​ក្រូច លាយ​ខ្មៅ១គ្រឿង​លើ​ស្ពាន​​ ធ្វើ​អ្នក​ដំណើរ​​ចោមរោម​​មើល​ពីលើ​​ស្ពាន​ជ្រោយ​ចង្វា​ ក្រែង​ឃើញ​មនុស្ស​អណ្តែតឡើង ...។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ខឹងសង្សារ បែកចិត្តលោត ទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ យុវជនជាសិស្ស សាលាម្នាក់បានដាច់ចិត្ត លោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន ដោយសារតែ ជនរងគ្រោះរូបនេះ តូចចិត្តនៅពេលសង្សារ ជាទីស្រឡាញ់របស់ខ្លួន បែកចិត្ត ហើយទៅស្រឡាញ់ប្រុសផ្សេង ។

សពយុវជន សុខ វិរៈ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាស្ថានឯកជនមួយ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចរាវរកឃើញ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែឧសភា នេះ បន្ទាប់ពីជនរងគ្រោះ បានដាច់ចិត្តលោតទឹកពីលើបង្កាន់ដៃស្ពាន នៅចំណុចកណ្តាលស្ពាន កាលពីវេលាម៉ោង ៣រសៀល ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ប្រចាំគោលដៃស្ពានជ្រោយចង្វារ បានថ្លែងថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានជិះម៉ូតូ ម៉ាកអាយខុន ជាមួយមិត្តភក្តិម្នាក់ទៀត លុះមកដល់ចំណុចកណ្តាល ស្រាប់តែជនរងគ្រោះ បានឈប់ម៉ូតូ ហើយលោតពីលើស្ពានតែម្តង ដែលមិត្តភក្តិជួយមិនទាន់ ។

ក្រោយពីមានហេតុការណ៍នេះ កើតឡើង និងលេចឮទៅដល់សាច់ញាតិ និងក្រុមគ្រួសារ ទើបពួកគេប្រញាប់មកកន្លែងកើតហេតុ និងជួលមនុស្សឲ្យរាវ ទើបប្រទះឃើញសពយុវជន រយៈពេល ២ម៉ោងក្រោយកើតហេតុ ។

បច្ចុប្បន្ន សពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]