អង់គ្លេស៖ មនុស្សស្រីភាគច្រើន តែងតែចំណាយប្រាក់ ក្នុងការទិញផលិតផល សំរាប់ថែរក្សាសម្រស់ ខ្លួនឯងអោយក្មេងជាងវ័យ។

ដោយឡែក មានស្រ្តីចំណាស់ម្នាក់ មានឈ្មោះStella Rafini អាយុ៦៧ឆ្នាំ ដែលនាងជាអ្នកនិពន្ធ សៀវភៅម្នាក់ រស់នៅក្នុងទីក្រុងLondon បានរកឃើញ នូវផលិតផល ដែលអាចអោយស្បែកមុខនាង ស្អាតបាននោះគឺជា "ទឹកកាមបុរស"។ មិនតែប៉ុណ្ណោះ នាងបានប្រាប់ពី អាថ៌កំបាំង ក្នុងការថែរក្សាសម្រស់ របស់នាង អោយនៅតែក្មេងបាន គឺនាងតែងតែយកទឹកកាមបុរស មកលាបលើមុខ រួចទុកចោលប្រមាណ ១៥នាទី បន្ទាប់មកលាងទឹកចេញ។ ក្នុងនោះដែរនាងRalifini បាននិយាយថា ទឹកកាមរបស់បុរស ត្រូវតែមានសុខភាពល្អ ដោយប្រាកដថាបុរសនោះ បានបរិភោគអាហារត្រឹមត្រូវផងដែរ។

ជាពិសេសនាង ក៏បានបន្តទៀតថា ទឹកកាមបុរសអាចជួយ អោយមុខរបស់ស្រ្តីទាំងឡាយ អាចក្មេងបាន និងអាចកាត់បន្ថយស្នាមជ្រួញ បានទៀត។ បន្ថែមពីនោះទៅទៀត ចំពោះវិធីនេះ នាងRalfini បានរៀនពីស្រីស្អាតម្នាក់នៅ ប្រទេសឥណ្ឌា ខណៈដែល នាងបានទៅលេង ប្រទេសឥណ្ឌា។ នាង បានជួបស្រីស្អាតម្នាក់នោះ ដូច្នេះនាងក៏បានសាកសួរពី របៀបថែរក្សាមុខអោយ នៅតែស្អាត ទើបស្រីស្អាតម្នាក់នោះ បាននិយាយថា អាថ៌កំបាំងក្នុងការថែសម្រស់ របស់នាង គឺទឹកកាមបុរស អាចជួយអោយនាង ស្អាតបែបនេះបាន៕

 ចុះតើប្រិយមិត្តជឿទេ ថាទឹកកាមបុរសអាចជួយ អោយមុខក្មេងជាងវ័យបាន មែនដែររឺទេ?



ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]