ភ្នំពេញ ៖ រថយន្ដទីកូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2D-3742 បានក្រឡាប់ផ្ងារជើង នៅខាងកើត ណាហ្គា កាលពីវេលាម៉ោង ១០និង២៥នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២នេះ បន្ទាប់ពីបុកម៉ូតូអាយខុន មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AI- 9923 បណ្ដាលឱ្យម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូ រងរបួសធ្ងន់ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើករថយន្ដមានឈ្មោះ ជួន ហេង អាយុ ៣០ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បានលូនចេញពីរថយន្ដ បន្ទាប់ពីរថយន្ដក្រឡាប់ ប៉ុន្ដែរង របួសស្រាល ខណៈដែលអ្នកបើកម៉ូតូរងរបួសធ្ងន់ ហើយមិនទាន់ស្គាល់អត្ដសញ្ញាណ ។

សេចក្ដីរាយការណ៍បានបន្ដ ថា ខណៈរថយន្ដកំពុងបើកពីត្បូងទៅជើង ក៏បានប៉ះជាមួយម៉ូតូ កំពុងបើកពីលិចទៅកើត ត្រង់ផ្លូវកែង បណ្ដាលឱ្យ ម្ចាស់ម៉ូតូដួល និងរងរបួសតែម្ដង ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]