ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្ដិ៍ចាក់អង្រែ លើ បានចុះទៅឃាត់ខ្លួន បុរសម្នាក់ភ្លាមៗនៅ ផ្ទះកោសជប់ បន្ទាប់ពីទទួលបានសេចក្ដីរាយ ការណ៍ពី ស្ដ្រីម្នាក់ ជាអ្នករកស៊ីកោសខ្យល់ ដោយចោទប្រកាន់បុរសរូបនេះថា បានវាយ និងច្របាច់កខ្លួន ប៉ងប្លន់ខ្សែកប្លាទីនមួយខ្សែ ទម្ងន់១ជី។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលប៉ុស្ដិ៍ចាក់អង្រែលើ បានឱ្យដឹងថា ហេតុ ការណ៍ឃាត់ខ្លួនជនសង្ស័យក្នុងសកម្មភាព វាយ និងច្របាច់ក ជនរងគ្រោះប៉ងប្លន់យក ខ្សែកប្លាកទីនខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ១២ និង៣០នាទី រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅផ្ទះ ជួលបើកកន្លែងកោសជប់ តាមបណ្ដោយផ្លូវ ជាតិលេខ២ ក្នុងក្រុមទី៦ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យោងតាមមន្ដ្រីនគរបាល មូលដ្ឋាន ជន សង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ភ្លាមៗនោះ មានឈ្មោះ ឡាយ ធី ហៅតឿ អាយុ ៣៥ឆ្នាំ មុខរបរជាកម្មករលីសែង នៅ ផ្សារច្បារអំពៅ និងមានស្រុកកំណើតនៅ ភូមិកំពង់ឫស្សី ឃុំស្លា ស្រុកពារាំង ខេត្ដព្រៃ វែង។ ដោយឡែកស្ដ្រីរងគ្រោះ ដែលជាអ្នក កោសខ្យល់ឱ្យជនសង្ស័យខាងលើនេះ មាន ឈ្មោះ សែម នី អាយុ ៤២ឆ្នាំ ស្នាក់នៅផ្ទះ កើតហេតុតែម្ដង និងមានស្រុកកំណើតនៅ ភូមិលិបូរណ៍ ឃុំលិបូរណ៍ ស្រុកត្រាំកក់ ខេត្ដ តាកែវ។

សមត្ថកិច្ចដែលបានដកស្រង់សំដីរបស់ ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើត ហេតុ ជនសង្ស័យបានចូលទៅកោសខ្យល់ នៅកន្លែងរបស់ខ្លួន ប៉ុន្ដែខណៈដែលកំពុង កោសខ្យល់ ស្របពេលដែលខ្លួនពាក់ខ្សែ ក ប្លាទីនមួយខ្សែផងនោះ ជនសង្ស័យក៏ច្របាច់ កទាញផ្ដាច់ខ្សែក ពេលនោះស្ដ្រីរងគ្រោះបាន ប្រតាយប្រតប់ និងស្រែកឱ្យគេជួយ។

យោងតាមជនសង្ស័យ ដែលបានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ខណៈដៃ ទាំងពីរកំពុងជាប់ខ្នោះ បាននិយាយថា ក្រោយ ពីស្ដ្រីរងគ្រោះ ប្រតាយប្រតប់ជាមួយខ្លួន ដើម្បីទាមទារយកខ្សែកវិញនោះ រូបគេក៏ បាននិយាយសុំទោស ហើយប្រគល់ខ្សែកឱ្យ ទៅស្ដ្រីរងគ្រោះវិញ៕

ប៉ុន្ដែបន្ទាប់ពីប្រគល់ ខ្សែកហើយ ស្ដ្រីរងគ្រោះនៅតែបន្ដវាយមក លើខ្លួនទៀត ទើបខ្លួនទ្រាំមិនបាន ក៏វាយ ត្រឡប់ទៅវិញ ស្រាប់តែមួយសន្ទុះក្រោយ មក ឃើញកម្លាំងនគរបាលចុះទៅឃាត់ខ្លួន វាយខ្នោះតែម្ដង។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]