ខេត្ត​សៀមរាប ៖ ​ក្រុម​ចោរ​២​នាក់​​បាន​​ល្បួង​​មិត្ត​ភក្តិ​​របស់​ខ្លួន​យក​ទៅ​អារ​.ក​ សម្លាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាត់​​ ប៉ុន្ដែ​សំណាងល្អ​មុខ​កាំបិទ​មិន​មុត​​ទម្លុះ​ដល់​​បំពង់.ក​​នោះទេ ​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​មានឱកាស​រើ​​បម្រះ​​នឹង​វាយបក​ទៅ​​លើ​ក្រុម​ចោរ​ ឱ្យ​របួស​ភ្លាម​ៗ​វិញ ប៉ុន្តែ​​ការ​វាយ​ប្រយុទ្ធ​គ្នា​​នៅ​តែ​ចាញ់​ក្រុម​ចោរ​ដដែល​ដោយ​គ្រាន់តែ​ ក្រុម​ចោរ​យក​ម៉ូតូ​បើក​រត់​ប៉ុណ្ណោះ។

ហេតុ​ការណ៍​​​អារ​.កប្លន់​យក​ម៉ូតូ​នេះ​បាន​កើត ឡើង​​កាល​ពី​​វេលា​ម៉ោង៩និង​​១៥​​នាទីយប់​ថ្ងៃ​ទី ២២​ ឧសភា​​ ​ស្ថិតក្នុងភូមិ​កសិកម្ម​ សង្កាត់​ស្រ​ងែ​ ក្រុង​សៀមរាប​ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ឌុ​ប​ក្រុម​ចោរ​ទាំង២នាក់​ ដែល​ក្នុង​នោះ​ម្នាក់​ជា​មិន​ភ​ក្តិ​​របស់​គាត់​ជូនត្រឡប់​ទៅ​ផ្ទះ​​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]