ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួន រួមជាមួយបក្ខពួកពីរបីនាក់ផ្សេង ទៀត បន្ទាប់ពីយុវជន និងបក្ខពួកទាំងនេះ បានប្រើអំពើហិង្សា ទៅលើនារីម្នាក់ ដោយ ចោលដែកថ្នាំងអំពៅ ប្រវែងជិត១ម៉ែត្រ ចំ ខ្នងទៅនារីនោះ ខណៈដែល កំពុងអង្គុយ ចាក់ខ្ចៅ ហូបជាមួយមិត្ដភក្ដិពីរបីនាក់ផ្សេង ទៀត ក្នុងនោះក៏មានប្រុសផងដែរ ។

ការប្រើអំពើហិង្សារបស់យុវជនកែវ វិចិត្រ ខាងលើនេះ ដោយសារតែយុវជនមានចិត្ដ ប្រច័ណ្ឌ ចំពោះអតីតសង្សាររបស់ខ្លួនដែល បានទៅទាក់ទងនឹងអង្គុយចាក់ខ្ចៅហូប ជា មួយប្រុសថ្មីទៅវិញ ។

យ៉ាងណាក៏ដោយយុវជនរូបនេះ រួមទាំង បក្ខពួក ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ចតុមុខដោះ លែងឱ្យត្រឡប់ទៅវិញ បន្ទាប់ពីសម្រប សម្រួលជាមួយនារីរងគ្រោះ ។

ហេតុការណ៍បង្កអំពើហិង្សាដែលកើត ឡើងដោយការប្រច័ណ្ឌទៅលើអតីតគូស្នេហ៍ របស់ខ្លួន បានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីយប់រំលងអាធ្រាត្រចូលថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅខាង មុខណាហ្គា ក្បែរមជ្ឈមណ្ឌលកំសាន្ដឌ្រីម លែន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យ ដឹងថា យុវជនបង្កហេតុ ដែលត្រូវបានសមត្ថ កិច្ចឃាត់ខ្លួននោះ មានឈ្មោះកែវ វិចិត្រ អាយុ ១៩ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូន ពេញ រីឯអតីតសង្សាររបស់ខ្លួនដែលអង្គុយ ចាក់ខ្ចៅហូប ជាមួយសង្សារថ្មីនោះ មាន ឈ្មោះហុង ស្រីណាង អាយុ១៩ឆ្នាំដូចគ្នា មានមុខរបរជាអ្នកធ្វើការនៅហូលីវូត និង ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរងរបួសចំខ្នង បន្ទាប់ពីអតីតសង្សារ របស់ខ្លួនចោលដែកថ្នាំងអំពៅ ចំនោះ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានឃើញហេតុការណ៍ បង្កអំពើហិង្សានេះ បានដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ ជាមួយមិត្ដភក្ដិប្រុសស្រីពីរបីនាក់របស់ខ្លួន ផ្សេងទៀត បាននាំគ្នាមកទិញនិងចាក់ខ្មៅ ហូបយ៉ាងសប្បាយនៅកន្លែងកើតហេតុខាង លើ ។ ខណៈដែលនារីរងគ្រោះនិងមិត្ដភក្ដិ របស់ខ្លួនកំពុងតែចាក់ខ្មៅហូបនោះ ស្រាប់ តែជនបង្កដែលជាអតីតសង្សារ បានឃើញ ដោយមានភាពប្រច័ណ្ឌ ក៏ទៅនាំបក្ខពួកពីរបី នាក់ផ្សេងទៀត ប្រដាប់ដោយដែកថ្នាំងអំពៅ ប្រវែងជិត១ម៉ែត្រ មកគប់ទៅលើក្រុមជន រងគ្រោះ បណ្ដាលឱ្យត្រូវឆ្អឹងខ្នងរបស់កញ្ញា ហុង ស្រីណាង រងរបួសធ្ងន់ ។

យោងតាមប្រភពព័ត៌មានពីសាក្សីបាន បន្ដទៀតថា ក្រោយពីឃើញសកម្មភាពប្រើ អំពើហិង្សាខាងលើ ប្រជាពលរដ្ឋ ក៏បានទាក់ ទងទៅសមត្ថកិច្ច ហើយភ្លាមៗនោះសមត្ថ កិច្ចក៏បានឃាត់ខ្លួនក្រុមជនបង្ក និងនាំនារីរង គ្រោះទៅប៉ុស្ដិ៍រដ្ឋបាល ដើម្បីសួរនាំ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ដោយសារតែនារីរងគ្រោះ មិនចង់ ប្ដឹងផ្ដល់នាំតែវែងឆ្ងាយនោះ ទើបសមត្ថកិច្ច បានអនុញ្ញាតឱ្យពួកគេ ត្រឡប់ទៅផ្ទះរៀងៗ ខ្លួន ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]