ខេត្ត​ប៉ៃលិន ៖ ​បុរស​ម្នាក់​តូចចិត្ត​នឹង​ប្រពន្ធ​ដែល​​លែង​លះ​គ្នា​​អស់​​រយៈ​ពេល​៣​ឆ្នាំ ​កន្លង​ទៅ ថែម​ទាំង​រៀប​ការ​ប្តី​ថ្មី ហើយ​​រក​ស៊ី​​មាន​បាន​ជាង​ខ្លួន​មក​និយាយលែប​ខាយ​បញ្ឆិត​បញ្ឆៀង​ធ្វើ​ឱ្យ​ បុរស​អតីតជា​ប្តី​សម្រេចចិត្ត​យក​ថ្នាំ​ពុល​បាញ់​ស្មៅ​​ប្រភេទ​ទឹក​ខៀវ​ទៅ​ សម្ងំ​ផឹក​នៅក្នុង​បន្ទប់​អស់​ជិត​កន្លះ​លីត្រ​ធ្វើ​​អត្ត​ឃាត​បញ្ចប់​ជីវិត ​កាល​ពីវេលា​ម៉ោង​​៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២២ ឧសភា ២០១២ ​នៅ​នឹង​ផ្ទះ​របស់​​​ខ្លួន ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ស្ទឹង​កាត់ ស្រុក​សាលា​ក្រៅ ។ បុរស​​គិតខ្លី​​ឈ្មោះ​​មាស ចាន់ អាយុ​៣០​ឆ្នាំ ​ទី​លំនៅ​ភូមិ-ឃុំ​កើត​ហេតុ​​ខាងលើ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]