រាជធានីភ្នំពេញ ៖ ក្នុងន័យអាណិតស្រឡាញ់ ដល់អតីតតារាចម្រៀង ដែលបានធ្លាក់ខ្លួនក្រលំបាក និងកំពុងតែផ្ទុកមេរោគដ៏ កាចសាហាវ អ្នកនាង អ៊ុំ គន្ធា ត្រូវបានស្ត្រីម្នាក់ ដែលគេអះអាងថា ជាក្មួយរបស់ថ្នាក់ដឹក នាំឈ្មោះសុភាព ផ្តល់ការលើកទឹកចិត្ត និងជួយផ្តល់ជាថវិកាតាម លទ្ធភាពដើម្បីជួយដល់ក្រុមគ្រួសារ អតីតតារាចម្រៀងដ៏ អភ័ព្វម្នាក់នេះ ។

តាមរយៈប្រធានសមាគម សិល្បករខ្មែរ លោកសុះ ម៉ាច បាននាំក្រុមគ្រួសាររបស់អ្នកនាងអ៊ុំ គន្ថា ទៅជួបផ្ទាល់ជាមួយស្ត្រី ដែលជាក្មួយថ្នាក់ដឹកនាំរូប នេះនៅក្នុងហាងមួយកន្លែង កាលពីពេលថ្មីៗនេះ ។

លោកសុះ ម៉ាច បានអះអាងប្រាប់កោះ សន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី១៦ មីនា នេះថា លោកបាននាំអ្នកនាងអ៊ុំ គន្ធា ទៅជួបប្អូនស្រី(សុភាព) ដែលជាកូនក្មួយមន្ត្រីថ្នាក់ដឹកនាំ ដែលមាននិស្ស័យរាប់អាន អាណិតស្រឡាញ់ដល់តារាចម្រៀង កំសត់ផ្ទុកមេរោគកាចសាហាវនេះ ហើយពយកគេទាំង ២បានបង្ហាញពីក្តីស្រឡាញ់ ដោយគ្មានរើសអើង ព្រមទាំងសណ្តានចិត្តអាណិត អាសូរឧបត្ថម្ភសម្លៀកបំពាក់ និងថវិកាមួយចំនួនដល់ អ្នកនាងអ៊ុំ គន្ធា ផងដែរ និងបានសន្យាជួយចិញ្ចឹមផ្តល់ការងារឱ្យ កូនប្រុសទាំង២និងក្រុមគ្រួសាររាល់តម្រូវការ ទៅតាមលទ្ធភាព ព្រមទាំងជួយផ្តល់កម្លាំងចិត្តឱ្យ អ៊ុំ គន្ធា ចេះតស៊ូដើម្បីជួយជីវិតខ្លួនឯង ទន្ទឹមនឹងសុភាពជួយគាំទ្រពីក្រោយ។

លោកសុះ ម៉ាច បញ្ជាក់ថា ក្នុងពេលដែលអ្នកទាំង ២បានជួបគ្នានោះទាំងអស់គ្នា បានបង្ហាញនូវការស្រឡាញ់រាប់ អានគ្នាយ៉ាងជិតស្និទ្ធ បើទោះបីជាអ្នកទាំង២មិន ត្រូវជាអ្វីគ្នាពីមុនមកក៏ដោយ ហើយដោយចិត្តអាណិតអាសូរ និងការក្តុកក្តួលចិត្តនោះ អ្នកទាំង២បានបង្ហូរទឹកភ្នែក ខណៈពេលដែលរូបលោកស្ ទើរតែទប់ទឹកភ្នែកមិនបានដែរនោះ។

ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ និងតំណាងឱ្យក្រុមប្រឹក្សា និងសមាជិក របស់សមាគមទាំងមូល លោកសុះ ម៉ាច បានសម្តែងនូវអារម្មណ៍រំភើបរីករាយ ពេលបានឃើញកាយវិការដ៏គួរឱ្យគោរព កោតសរសើរនេះ។ លោកបញ្ជាក់ថា មិនត្រឹមតែពេលនេះទេ កន្លងមកក្រុមគ្រួសារក៏ ដូចជាសាច់ញាតិដទៃទៀត របស់ថ្នាក់ដឹកនាំរបស់ យើងតែងតែជួយដល់ជនក្រីក្រ ជាពិសេសសិល្បករ សិល្បការិនីដែលជួបទុក្ខលំបាក ហើយសកម្មភាពនេះ ត្រូវបានទទួលការគោរព និងកោតសរសើរដែលមិនអាចមើលរំលងបាន។

តាមការបញ្ជាក់ ពីស្ថានភាពអ៊ុំ គន្ធា នាពេលនេះ លោកសុះ ម៉ាច បានបញ្ជាក់ថា កន្លងមកដោយសារតែអតីត តារាចម្រៀងរូបនេះ បានញៀនថ្នាំដល់កម្រិត និយាយលែងដឹងអិនោះ ក្រុមគ្រួសាររបស់នាងបានបញ្ជូននាង មកកាន់មណ្ឌលអប់រំកែប្រែ។ លោកបន្តថា បន្ទាប់ពីស្នាក់នៅក្នុងមណ្ឌលកែ ប្រែបានមួយរយៈមក ក្រុមគ្រួសាររបស់នាងក៏បាននាំ នាងត្រឡប់មកផ្ទះវិញក្រោយពេល ដែលអាការៈរបស់នាងហាក់មានការ ធូរស្បើយបន្តិច។ ប៉ុន្តែបន្ទាប់ពីនាងបានចេញពី មណ្ឌលកែប្រែនោះ អ៊ុំ គន្ធា នៅតែមិនអាចធ្វើចិត្តឱ្យបានល្អឡើយ ដោយសារតែខូចចិត្តនឹងជំងឺផងនោះ នាងតែងតែផឹកស្រា និងរករឿងក្រុមគ្រួសារដដែល។

យ៉ាងណាក៏ដោយនៅពេល ដែលបានទៅជួបជាមួយនឹងប្អូនស្រីសុភាព រូបលោក និងប្អូនស្រីបានឱ្យអ្នកនាងអ៊ុំ គន្ធា ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តនូវ រឿងមិនល្អទៀត ដោយខិតខំថែរក្សាសុខភាព និងថែរក្សាកូនៗឱ្យបានល្អ ហើយរូបលោក និងប្អូនស្រីសុភាពជាអ្នកគាំទ្រ និងផ្តល់កម្លាំងចិត្តពីក្រោយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]