ញ៉ូយ៉កៈ កញ្ញា ឡរ៉េន អូដេស រស់នៅរដ្ឋញ៉ូជើស៊ី បាននិយាយថា នាងត្រូវបានគេ បណ្តេញចេញពីការងារ ដោយ សារតែនាងមានដើមទ្រូង ធំខ្លាំងពេក។ នាងបានរៀបរាប់បន្ថែមទៀតថា កាលពីដំបូងក្រុមហ៊ុន តម្រូវឲ្យរូបនាង ស្លៀករ៉ូប ដែលគេប្រើបន្ទាប់ពី ងូតទឹករូចទៅធ្វើការ។

ប្រភពព័ត៌មាន ABC បានរាយការណ៍ថា កញ្ញា ឡរ៉េន អូដេស ដែលជាជនជាតិជីហ្វ និងមេធាវីរបស់នាងឈ្មោះ ហ្គ្លរ៉ា អាល់រ៉េដ បានបង្ហាញរូបភាព នៃការស្លៀករ៉ូបងូតទឹករបស់នាងនៅក្នុងសន្និសីទ កាសែតកាលពីថ្ងៃចន្ទ កន្លងទៅនេះ។ កញ្ញា អូដេសនិយាយថា ក្រុមហ៊ុនលក់ដុំខោអាវក្នុងរបស់ស្រ្តីមានការរើសអើងទៅលើសាសនា និងភេទ។

អាល់រ៉េដ បាននិយាយថា អូដេសត្រូវបានគេធ្វើឲ្យមានការអាម៉ាស់មុខយ៉ាងខ្លាំង ក្នុងការវបង្ខំឲ្យនាងស្លៀករ៉ូប ងូតទឹកទៅធ្វើការ។ អូដេសបាននិយាយថា នាងត្រូវបានគេបណ្តេញចេញតាមរយៈទូរស័ព្ទ ខណៈដែលនាង កំពុងតែដើរផ្សារ៕

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]