យោងតាមប្រភពព័ត៌មានមួយ របស់ប្រទេសចិន បានឲ្យដឹងថា នារីជនជាតិចិន ដ៏ស្រស់ស្អាតម្នាក់ បានហក់សម្លាប់ខ្លួនពីលើអាគារមួយខ្នង បន្ទាប់ពីបានបែកបាក់ស្នេហា ជាមួយនឹងមិត្តប្រុសនាង ប៉ុន្តែមុនពេលនាងសម្លាប់ខ្លួន នាងបានបង្ហោះសារគំរាមមិត្តប្រុសនាងថា នាងនឹងតាមលងបន្លាចគេ ទាំងថ្ងៃទាំងយប់ ក្រោយពេលដែលនាងស្លាប់ទៅ។

រូបថតរបស់នារីជនជាតិចិន ដ៏ស្រស់ស្អាតនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសចិនជាច្រើននាក់ នាំគ្នាចែកចាយជាបន្តបន្ទាប់ នឹងមានពាក្យចចាមអារាមថា នាងបានសម្លាប់ខ្លួន ដោយហក់ចុះពីលើអាគារ បន្ទាប់ពីបានបែកបាក់ស្នេហា ជាមួយនឹងមិត្តប្រុសរបស់នាង។

ជាមួយគ្នានេះដែរ រូបថតមួយសន្លឹក របស់នារីជនជាតិចិនរូបនេះ ដែលបានបង្ហោះនៅលើបណ្តាញ Instagram បានធ្វើឲ្យ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសចិនជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរូបថតនោះ គឺជារូបថតដែលនាង បម្រុងនឹងលោកចុះពីលើអាគារ ដែលមើលទៅ ពិជាគួរឲ្យព្រឺព្រួចមែនទែន។

ជាងនេះទៅទៀត នារីជនជាតិចិន ដែលបានហក់ពីលើអាគារសម្លាប់ខ្លួននេះ បានបង្ហោះរូបថតអតតីមិត្តប្រុសរបស់នាង ដោយបានសរសេរថា «ខ្ញុំមិនដែលគិតថា អ្នកនឹងក្បត់ខ្ញុំឡើយ ហើយខ្ញុំនៅតែមិនអាច ឈប់ស្រលាញ់អ្នកបាន»។

យ៉ាងណាមិញ បន្ទាប់ពីពួកគេទាំង២នាក់បានបែកគ្នា នាងបានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញពីការដុតរបស់របរ ដែលពួកគេទាំង២នាក់ធ្លាប់ប្រើប្រាស់ជាមួយគ្នាពីមុនមក និងបានសរសេរថា «ឲ្យវាឆេះចុះ របស់ទាំងនេះដូចជាផេះអណ្តែតទៅឆ្ងាយ»។

ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី០៧ ខែមិនា នាងបានបង្ហោះសារមួយទៀត ដែលមានអត្ថន័យថា «នាងនឹងតាមលងបន្លាចមិត្តប្រុសនាង ទាំងថ្ងៃទាំងយប់ ហើយនាងនឹងមិនឃ្លាតឆ្ងាយ ពីមិត្តប្រុសនាងម្តងទៀតឡើយ»៕

នារីរូបនោះបានហក់សម្លាប់ខ្លួនពីលើអាគារ

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]